ក្រុមបេសកកម្មអញ្ជើញចុះពិនិត្យនិងជូនពរឆ្នាំថ្មីនៅឃុំកោះ Song Tu Tay។ ក្រុមបេសកកម្មបានកត់សម្គាល់ចំពោះលទ្ធផលក្នុងការអនុវត្តភារកិច្ចរបស់កងទ័ព និងប្រជាជននៅលើកោះ។ កម្មាភិបាល និងយុទ្ធជននៅឃុំកោះបានអនុវត្តយ៉ាងម៉ឺងមាត់នូវសេចក្តីណែនាំរបស់ថ្នាក់លើនិងបានប្ដេជ្ញាចិត្ដជំនះការលំបាក ខិតខំបំពេញភារកិច្ចដែលបានប្រគល់ឱ្យ។

កងទ័ពនិងប្រជាជននៅលើកោះបានរួបរួមគ្នាបំពេញភារកិច្ចដោយជោគជ័យ ការពារអធិបតេយ្យភាពកោះសមុទ្រ ជាពិសេស កងទ័ពនិងប្រជាជននៅលើកោះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទប់ទល់នឹងខ្យល់ព្យុះ ជួយសង្គ្រោះជនរងគ្រោះនិងទប់ស្កាត់ជំងឺ​កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព...។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានប្រគល់អំណោយជូនបណ្ដាកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅកោះ Truong Sa

មកកាន់ទីរួមស្រុក Truong Sa ក្រុមបេសកកម្មបានអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបអនុស្សាវរីយ៍វីរជនពលី និងនៅអគារអនុស្សាវរីយ៍លោកប្រធានហូជីមិញ ព្រមទាំងត្រួតពិនិត្យការត្រៀមប្រយុទ្ធរបស់បណ្ដាកងកម្លាំង និងចុះសួរសុខទុក្ខគ្រួសារ កម្មាភិបាល និងយុទ្ធជននៅលើកោះ។

នៅទីរួមស្រុក Truong Sa លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកោតសរសើរចំពោះកម្មាភិបាល យុទ្ធជន និងប្រជាជនដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក បំពេញភារកិច្ចបានល្អ រួបរួមសាមគ្គីគ្នា ប្តេជ្ញារក្សា និងការពារអធិបតេយ្យភាពកោះសមុទ្រ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា មេបញ្ជាការ កម្មាភិបាល និងយុទ្ធជនម្នាក់ៗត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន រក្សា និងអនុវត្តយ៉ាងម៉ឺងមាត់នូវរបបត្រៀមប្រយុទ្ធ ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រ ព្រមទាំងធ្វើល្អក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជួយគាំទ្រទូកនេសាទ និងអ្នកនេសាទ។ ក្រៅពីនេះ អង្គភាពត្រូវរក្សារបៀបរៀបរយឲ្យបានល្អ គោរពច្បាប់រដ្ឋ និងវិន័យក្នុងកងទ័ព។ ធ្វើបានល្អក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19 និងការពារកុំឱ្យជំងឺរីករាលដាលនៅលើកោះ។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានប្រគល់អំណោយដល់គ្រួសារ កម្មាភិបាល និងយុទ្ធជន និងបណ្ដាកងកម្លាំងដែលបំពេញភារកិច្ចនៅលើកោះ និងផ្ទះរន្ទា DK1។ បញ្ជាការដ្ឋានយោធភូមិភាគទី៥ ក៏បានប្រគល់អំណោយដល់គ្រួសារនីមួយៗនៅលើកោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២ នាពេលឆាប់ៗនេះ៕

បកប្រែដោយ​​ Pham Diep