leftcenterrightdel
ប្រតិភូកាត់ខ្សែបូរបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគី Nam Giang – Dac Ta Ooc

នៅក្នុងពិធីនេះ តំណាងអាជ្ញាធរខេត្ត Sekong បានប្រកាសសេចក្តីសម្រេចរបស់រដ្ឋាភិបាលឡាវស្តីពីការអនុញ្ញាតឱ្យតម្លើងច្រកទ្វារព្រំដែន Dac Ta Ooc ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។ តំណាងខេត្ត Quang Nam បានប្រកាសសេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាមស្តីពីការតម្លើងច្រកទ្វារព្រំដែន Nam Giang ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។

leftcenterrightdel
ប្រតិភូធ្វើជាសាក្សីក្នុងពិធីយានយន្តឆ្លងកាត់ច្រកទ្វារព្រំដែន

ច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគី Nam Giang – Dac Ta Ooc ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនិយាយរួម និងរវាងខេត្តទាំងពីរនិយាយដោយឡែក ជាពិសេសដោះស្រាយការឆ្លងដែន ការនាំចេញនិងនាំចូលទំនិញ រួមចំណែកដោះស្រាយការលំបាកសម្រាប់សហគ្រាស និងប្រជាជននៃភាគីទាំងពីរ ដើម្បីសម្រេចបានគោលដៅទាំងពីរក្នុងពេលតែមួយប្រកបដោយជោគជ័យ នោះគឺការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

leftcenterrightdel
លោក Phan Viet Cuong ប្រគល់និមិត្តរូបអង្ករចំនួន ១០០ តោន ដើម្បីគាំទ្រប្រជាជននៅតំបន់ព្រំដែនខេត្ត Sekong ប្រទេសឡាវ

លោក Phan Viet Cuong លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Nam បានប្រគល់និមិត្តរូបអង្ករចំនួន ១០០ តោន ដែលជាអំណោយពីរដ្ឋាភិបាលវៀតណាម ដើម្បីគាំទ្រប្រជាជននៅតំបន់ព្រំដែនខេត្ត Sekong ប្រទេសឡាវ៕

បកប្រែដោយ Huyen Trang