មនុស្សមួយចំនួនមកពីនាវាចិនបានឡើងទូកនេសាទរបស់វៀតណាមដើម្បីបូមទឹកចេញហើយនាំអ្នកនេសាទទាំងនោះត្រលប់មកទុកនេសាទវិញ។ មុនពេលចាកចេញទៅ ភាគីចិនបានប្រើកម្លាំងបង្ខំឲ្យប្រធានក្រុមនេសាទឲ្យផ្តិតមេដៃទៅលើឯកសារមួយចំនួនជាភាសាបរទេស ហើយបានដកហូតនូវគ្រឿងសមុទ្រ និងឧបករណ៍នេសាទមួយចំនួនធំរបស់ទូកនេសាទ QNg 96416 TS ទៅបាត់។

leftcenterrightdel
ទូកនេសាទ QNg 96416 TS ត្រូវបានទៅអែបជិតដោយនាវារបស់ចិន (រូបថត៖ vov.vn)

 

ក្នុងថ្ងៃទី ១០ ខែមិថុនា នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង បានពិភាក្សាជាមួយភាគីចិនដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ដោយស្នើឱ្យភាគីចិនធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ព័ត៌មានករណីនេះ និងជូនដំណឹងលទ្ធផលទៅស្ថាប័នមានសមត្ថកិច្ចវៀតណាមដើម្បីបន្តការសម្របសម្រួលដោះស្រាយ។

នាថ្ងៃទី ១២ ខែមិថុនា ទូកនេសាទ QNg 96416 TS និងអ្នកនេសាទទាំងអស់ដែលនៅលើទូកនេសាទនេះបានទៅដល់មាត់សមុទ្ធ Sa Ky ខេត្ត Quang Ngai ប្រកបដោយសុវត្ថិភាព។ យោងតាមបទប្បញ្ញត្តិស្តីពីការការពារ និងទប់ស្កាត់ជំងឺ Covid-19 នោះ បានជាក្រុមអ្នកនេសាទទាំងមូលបច្ចុប្បន្នត្រូវធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Binh Son ខេត្ត Quang Ngai។ នាពេលបច្ចុប្បន្ននេះ បណ្តាស្ថាប័នមានសមត្ថកិច្ចវៀតណាមកំពុងប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងសកម្មដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ពីករណីនេះ ហើយនឹងបន្តចាត់វិធានការដើម្បីធ្វើអន្តរកម្មជាមួយភាគីចិននិងការពារអធិបតេយ្យភាពក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទវៀតណាមជាដាច់ខាត៕

បកប្រែដោយ Minh Trung