“វៀតណាមជំទាស់យ៉ាងដាច់ខាតការដែលនាវា Haiyang Dizhi 8  របស់ចិននៅតែបន្តរំលោភយ៉ាង ធ្ងន់ធ្ងរលើអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេស វៀតណាមក្នុងដែនទឹករបស់ខ្លួនដោយបានកំណត់ស្របតាមរាល់បទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ប្រទេស វៀតណាមក៏បានលើកឡើងនូវទស្សនៈរបស់ខ្លួនចំពោះរាល់ផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីប្រតិបត្តិការខុសច្បាប់របស់ក្រុមនាវា Haiyang Dizhi 8  លើទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លើ សន្តិភាព សន្តិសុខ ស្ថិរភាព នៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់ផងដែរ។ ដោយសារតែហេតុផលទាំងនេះ វៀតណាមទាមទារ ឱ្យប្រទេសចិនត្រូវតែបញ្ឈប់ជាបន្ទាន់នូវការរំលោភដ៏ធ្ងន់ធ្ងរនេះ និងដកក្រុមនាវាខាងលើទាំងអស់ចេញពី ដែនសមុទ្ររបស់វៀតណាម។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

 

ទាក់ទិននឹងសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ភាគីចិនទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ច របស់វៀតណាមក្នុងដែនសមុទ្ររបស់ខ្លួននោះ វៀតណាមបានបញ្ជាក់ពីទស្សនៈ ដោយមិនងាករេរបស់ខ្លួនថា រាល់សកម្មភាពសេដ្ឋកិច្ច សមុទ្ររបស់វៀតណាមរួមទាំងសកម្មភាពប្រេងឧស្ម័នផងដែរសុទ្ធតែត្រូវបានអនុវត្តនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រទាំងស្រុងនៅក្នុងប្រទេសវៀតណាម ដែលបានកំណត់ស្របតាមបទប្បញ្ញត្តិនៃ UNCLOS ឆ្នាំ ១៩៨២ ដែលទាំង វៀតណាម និងប្រទេសចិនជាសមាជិក។ UNCLOS ឆ្នាំ១៩៨២ បានកំណត់វិសាលភាពនិងជាមូលដ្ឋានគតិយុត្តតែមួយគត់សម្រាប់គ្រប់ប្រទេសកំណត់បាននូវសិទ្ធិរបស់ខ្លួនចំពោះបណ្តាតំបន់ដែនសមុទ្ររបស់ខ្លួនឯង។ ប្រការនេះ ត្រូវបានបណ្តាប្រទេសគោរពតាម និងត្រូវបានទទួលស្គាល់ដោយបណ្តាការជំនុំជំរះក្តីជាក់លាក់ ក៏ដូចជាដោយការឯកភាពដ៏ទូលំទូលាយរបស់មេធាវីល្បីឈ្មោះអន្តរជាតិ។ ហេតុដូច្នេះ គ្មានប្រទេសណាអាច ធ្វើការទាមទារលើបណ្តាតំបន់សមុទ្រនៃ សមុទ្រខាងកើតដែលហួសពីរាល់វិសាលភាពនៃភូមិសាស្ត្រ និងខ្លឹមសារដែលបានកំណត់នៅក្នុង UNCLOS ១៩៨២ ឡើយ។ គ្រប់ការទាមទារដែលមិនស្របតាម UNCLOS ឆ្នាំ ១៩៨២ វាមិនអាចជាមូលដ្ឋានសម្រាប់ អះអាងថា មានអត្ថិភាពនៃបណ្តាតំបន់សមុទ្រដែល ស្ថិតក្នុងការជម្លោះ ឬត្រួតស៊ីគ្នានោះទេ។ គ្រប់ទង្វើដែលរាំងស្ទះដល់សកម្មភាពប្រេងឧស្ម័នរបស់វៀតណាមក្នុងដែនសមុទ្ររបស់ខ្លួនគឺជាការរំលោភលើច្បាប់អន្តរជាតិ UNCLOS ១៩៨២។

វៀតណាមក៏បានបញ្ជាក់ជំហររបស់ខ្លួនឡើងវិញលើបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Paracel និង Spratly ផងដែរ៕

បកប្រែដោយ Minh Trung