leftcenterrightdel
សកម្មភាពមួយក្នុងក្របខ័ណ្ឌនៃការហាត់សម SEACAT 2018 (រូបថត៖ soha.vn)

ការហាត់សម SEACAT សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់ និង​លើការប្រឆាំងនឹងការរត់ពន្ធ និងចោរប្លន់សមុទ្រ។ ទន្ទឹមនឹងនោះ ការហាត់សម SEACAT ជំរុញកិច្ចសន្យារួមក្នុងទំនាក់ទំនងភាពជាដៃគូលើសមុទ្រ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដែលចូលរួមការហាត់សមលើកនេះរួមមាន៖ បង់ក្លាដែស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ស្រីលង្កា ថៃ អាមេរិក និងវៀតណាម។

SEACAT បានប្រព្រឹត្តទៅជាលើកដំបូងនៅឆ្នាំ២០០២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងភេរវកម្មនៅអាស៊ីអាគ្នេយ៍” ហើយបានដូរប្រធានបទនៅឆ្នាំ២០១២ ដើម្បីពង្រីក​វិសាលភាពនៃការបង្វឹកបង្ហាត់របស់ទ័ពជើងទឹកនៅក្នុងតំបន់ និងការពារឆ្នេរសមុទ្រ៕

បកប្រែដោយ Huyen Trang