leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងក្នុងសិក្ខាសាលា

 

ថ្លែងបើកសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា កោះសមុទ្ររបស់វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៃប្រទេសជាតិ។ ប៉ុន្ដែការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុពិបាកព្យាករណ៍ ជាពិសេសគឺរាល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានកោះសមុទ្ររបស់វៀតណាម។ អាស្រ័យហេតុនេះ បក្ស រដ្ឋ បានដាក់ចេញនូវគោលការណ៍ និងដំណោះស្រាយជាក់ស្ដែងដើម្បីគ្រប់គ្រង រុករក និងប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប មានប្រសិទ្ធភាព និងប្រកបដោយនិរន្ដរភាពទប់ស្កាត់ការកើនឡើងនៃការបំពុលបរិស្ថាន ធានាឲ្យបាននូវគុណភាពបរិស្ថាន និងការពារតុល្យភាពអេកូឡូស៊ីជាដើម។

កងទ័ពជាកំលាំងស្នូលក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រនៃប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កងទ័ពទាំងមូលបានផ្ដល់ប្រឹក្សាជូនបក្សនិងរដ្ឋដើម្បីដោះស្រាយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព កុំឱ្យមានស្ថានការណ៍កើតមានឡើងជាយថយហេតុនៅលើកោះសមុទ្រ រួមចំណែកដល់ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់មាតុភូមិ។

 

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

 

ក្នុងស្មារតីនោះ លោកឧត្តមសេនីយ៍ឯក Nguyen Trong​ Nghia បានស្នើឲ្យប្រតិភូផ្តោតលើតួនាទីសំខាន់របស់កោះសមុទ្រ ធនធានធម្មជាតិ បរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ ទឹកសមុទ្រកើនឡើង ក៏ដូចជាផលប៉ះពាល់លើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព ធានាការពារជាតិនិងសន្តិសុខជាតិ ព្រមទាំងជំរុញការឃោសនា អប់រំ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការការពារអធិបតេយ្យភាពដែលផ្សាភ្ជាប់ជាមួយការការពារធនធានធម្មជាតិ បរិស្ថាន ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុនិងឧប្បត្តិហេតុដែលប៉ះពាល់ដល់បរិស្ថានសមុទ្រផងដែរ៕

បកប្រែដោយ Pham Diep