leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong លើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍អណ្តូងប្រេង KD1

ក្នុងឱកាសនេះ ក្រុមការងារបានមកទស្សនា ត្រួតពិនិត្យ និងផ្តល់អំណោយជូនកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើប្រជុំកោះ Truong Sa និងស្ថានីយ៍អណ្តូងប្រេង KD1។

leftcenterrightdel
ក្រុមការងារមចូលរួមការគោរពទង់ជាតិនៅលើកោះ Song Tu Tay

ថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានលើកសរសើរចំពោះសមិទ្ធផលដែលកម្មាភិបាល និងយុទ្ធជននៅលើប្រជុំកោះសម្រេចបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះលោកបានស្នើឲ្យកម្មាភិបាល និងយុទ្ធជនទាំងឡាយ ត្រូវតែពង្រីកលទ្ធផលដែលសម្រេចបាន ខំប្រឹងប្រែងពុះពារការលំបាក ដើម្បីបំពេញល្អនូវរាល់ភារកិច្ច បង្កើនការផលិត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងសហការជាមួយអាជ្ញាធរដែនដី និងប្រជាជនដើម្បីកសាង និងការពារយ៉ាងរឹងមាំអធិបតេយ្យភាពសមុទ្រ និងកោះ៕

បកប្រែដោយ Huyen Trang