leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនលើកោះ Son Ca លើកទឹកចិត្ដអ្នកនេសាទ ReynanteMadarcos មុនពេលត្រឡប់មកហ្វីលីពីនវិញ

 

នេះគឺជាបងប្អូនបង្កើតពីរនាក់មកពីខេត្ដ Occidental ប្រទេសហ្វីលីពីន។ មុនពេលធ្លាក់ចូលក្នុងសមុទ្រ បងប្អូនពីរនាក់នេះធ្វើការលើនាវានេសាទ Thanks Giving ៥ របស់ហ្វីលីពីន។

គួររំលឹកថា នៅថ្ងៃទី ៨ កុម្ភៈ បន្ទាប់ពីរកឃើញមនុស្សពីរនាក់រសាត់ចូលមកកោះ Son Ca មក ហើយកម្មាភិបាល និងយុទ្ធជនលើកោះបានចាត់វិធានការជួយសង្គ្រោះជនរងគ្រោះទាំងពីរនេះ។ ក្នុងរយៈពេល ៨ ថ្ងៃនៅលើកោះ អ្នកនេសាទទាំងពីរនេះក៏ត្រូវបានកម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាមថែទាំយ៉ាងល្អដែរ។

ការជួយសង្គ្រោះអ្នកនេសាទបរទេសដែលជួបគ្រោះថ្នាក់នៅតំបន់សមុទ្រ Truong Sa គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មនុស្សវៀតណាម។ ទង្វើនេះរបស់កម្មាភិបាល និងយុទ្ធជនលើកោះ Son Ca បានរួមចំណែកយ៉ាងសំខាន់ដើម្បីតំបន់សមុទ្រ Truong Sa ក្លាយទៅជាតំបន់សមុទ្រប្រកបដោយសន្តិភាព មិត្តភាព និងមនុស្សធម៌៕

បកប្រែដោយ Pham Diep