ខណៈពេលដែលប្រជាជននៅទូទាំងប្រទេសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង ក៏កម្មាភិបាល និងកងទ័ពការពារព្រំដែនមិនបានទទួលចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារទេ ពួកគេនៅតែដើរយាមល្បាតតាមផ្លូវតូចៗ នៅក្បែច្រាំងថ្មចោត ដើម្បីរក្សាការពារព្រំដែនមាតុភូមិឲ្យបានសុខសាន្ត។

leftcenterrightdel
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល និងកងទ័ពនៅប៉ុស្តិ៍ការពារព្រំដែន Lung Cu (ខេត្ត Ha Giang) ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨

ក្នុងឱកាសទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកងទ័ពការពារព្រំដែន ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានមើលឃើញការលំបាកលំបិនរបស់កម្មាភិបាល និងកងទ័ពនៅតំបន់ភ្នំជាប់ព្រំដែន ហើយកាន់តែកោតសរសើរចំពោះកងទ័ពការពារព្រំដែន។ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “ថ្នាក់ដឹកនាំបក្ស រដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកងទ័ពការពារព្រំដែនជានិច្ច។ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋតែងតែទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះអង្គភាពកងទ័ព នគរបាលនៅតំបន់ព្រំដែន។ ខ្ញុំក៏អញ្ចឹងដែរ មិនត្រឹមតែនៅបុណ្យចូលឆ្នាំថ្មីមកម៉្តងៗប៉ុណ្ណោះ ថែមទាំងពេលទៅបំពេញទស្សនកិច្ចនៅបណ្តាខេត្តជាប់ព្រំដែនម៉្តងៗ ខ្ញុំតែងតែទៅសួរសុខទុក្ខកងទ័ពការពារព្រំដែន”៕

បកប្រែដោយ Huyen Trang