លោក Giridhar Aramane បានអះអាងថា កិច្ចសន្ទនានេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដែលជាសសរស្តម្ភមួយ និងជាយុទ្ធសាស្ត្រសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុង​កិច្ចសន្ទនា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណី និងមិត្តភាពយូរអង្វែង។ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានសារសំខាន់ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ និងសន្តិសុខផងដែរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាក្នុងការបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់កងទ័ពប្រជាជនវៀតណាម វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកញ្ចប់ឥណទានអនុគ្រោះ កញ្ចប់អំណោយ និងជំនួយឥតសំណងពីរដ្ឋាភិបាល និងក្រសួងការពារជាតិឥណ្ឌា ដើម្បីជួយលើកកំពស់សមត្ថភាពអង្គភាពកងទ័ពវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទាក់ទិននឹងបញ្ហានៅសមុទ្រ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺការពារយ៉ាងម៉ឺងម៉ាត់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់នៅសមុទ្រស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។

leftcenterrightdel
ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើលិខិតថ្លែងបំណងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ជំរុញការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពយោធា ឧស្សាហកម្មការពារជាតិ លើកកម្ពស់ការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង ពង្រឹងការសម្របសម្រួលលើវេទិកាពហុភាគី ជាពិសេសក្របខ័ណ្ឌដឹកនាំដោយអាស៊ាន គាំទ្រ និងចូលរួមក្នុងសកម្មភាពពហុភាគីដែលរៀបចំដោយភាគីនីមួយៗ... ស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងទីភ្នាក់ងារស្រាវជ្រាវ ជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត វិស័យពេទ្យយោធា រុករកជួយសង្គ្រោះ...

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើលិខិតថ្លែងបំណងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល

បកប្រែដោយ Duy Hoan