ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ទោ Bui Huy Biet អនុប្រធាននយោបាយនៃបណ្ឌិតសភាការពារជាតិបានសង្កត់ធ្ងន់ថា៖ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃការចុះហត្ថលេខាលើអនុស្សារណៈនៃការចងសម្ព័ន្ធមិត្តរវាងបណ្ឌិតសភាទាំងពីរ (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៩/ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤)។ កិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមិត្តរវាងបណ្ឌិតសភាទាំងពីរ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងប្រៀបខ្លាំងរបស់ភាគីនិមួយៗ ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តមុខងារ និងភារកិច្ចដែលបានប្រគល់ឱ្យបានល្អ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជួរកម្មាភិបាលយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រយោធាល្អ កសាងកងកម្លាំងប្រដាប់អាវុធរឹងមាំ ពង្រឹង និងបង្កើនការការពារជាតិ និងសន្តិសុខដោយឥតឈប់ឈរ រក្សាបាននូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗក្នុងយុគសម័យថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

នៅក្នុងសិក្ខាសាលា ប្រតិភូបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យស៊ីជម្រៅនូវសកម្មភាពចងសម្ព័ន្ធមិត្តយ៉ាងទូលំទូលាយ ក្នុងស្មារតី "សាមគ្គីភាព មិត្តភាព សមភាព ការអនុវត្តជាក់ស្តែង និងប្រសិទ្ធភាព" ស្របតាមមុខងារ ភារកិច្ចរបស់បណ្ឌិតសភាទាំងពីរ ផ្តោតលើវិធានការលើកកំពស់គុណភាពការបណ្តុះបណ្តាលកម្មាភិបាលយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវក្នុងការសិក្សា និងស្រាវជ្រាវនៅបណ្ឌិតសភាការពារជាតិវៀតណាម លើកកំពស់គុណភាពការងារជំនាញរបស់កម្មាភិបាល និងគ្រួបង្រៀននៃបណ្ឌិតសភាការពារជាតិវៀតណាមនៅពេលចូលរួមក្នុងការបង្រៀនប្រធានបទមួយចំនួន និងការរៀបចំការស្រាវជ្រាវ ឯកសារ និងសៀវភៅសិក្សា បណ្តុះបណ្តាលនៅបណ្ឌិតសភាការពារជាតិ Kaysone Phomvihane; កំណត់ឱ្យបានច្បាស់លាស់នូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាទាំងពីរ ក្នុងការអនុវត្តការងារហ្វឹកហាត់ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ។ល៕

បកប្រែដោយ Huyen Trang