leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងមតិក្នុងសន្និសីទ

របាយការណ៍របស់នាយកដ្ឋានកិច្ចការបរទេសក្នុងសន្និសិទនេះ បានបញ្ជាក់ថា នៅឆ្នាំ២០២២ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំកិច្ចការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិស្របតាមគោលនយោបាយ មាគ៌ាការបរទេសរបស់បក្ស និងរដ្ឋ។ ស្ថាប័ន និងអង្គភាពនានាបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្រាវជ្រាវ វាយតម្លៃ និងផ្ដល់សេនាធិការជូនដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្ដីពីការដោះស្រាយបញ្ហាទាក់ទងនឹងកិច្ចការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ស្រាវជ្រាវយ៉ាងសកម្ម និងចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការរៀបចំខ្លឹមសារ គោលការណ៍ និងតម្រង់ទិសនៃគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានពង្រឹង និងពង្រីក ក្រោយជំងឺ Covid-19។ ក្នុងនោះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងប្រទេសនានាបន្តត្រូវបានពង្រឹង និងពង្រីក ជាពិសេសជាមួយប្រទេសជិតខាង និងដៃគូសំខាន់ៗ ចូលរួមចំណែកក្នុងការកសាងទំនុកចិត្ត បង្កើត និងរក្សាបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពសន្និសីទ

ថ្លែងក្នុងសន្និសីទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកសរសើរ និងកត់ស្គាល់នូវការខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្តែងដែលអង្គភាពទាំងឡាយសម្រេចបានក្នុងកិច្ចការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ នៅឆ្នាំ ២០២២។ ក្នុងឆ្នាំ ២០២៣នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពនានា បន្តវក្ដាប់ជាប់ស្ថានភាពនៅតំបន់ និងលើពិភពលោក ផ្ដោតសំខាន់លើការធ្វើសេនាធិការ ដោះស្រាយទំនាក់ទំនង និងអនុវត្តសកម្មភាពការបរទេសស្របតាមគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ សម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ធានាបាននូវផលប្រយោជន៍របស់ប្រទេសជាតិ ចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងនិម្មាបនកម្ម វាទិកាសន្តិសុខក្នុងតំបន់និងអន្តរជាតិ ជាពិសេសយន្តការសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌអាស៊ាន៕

បកប្រែដោយ Thuy Anh