leftcenterrightdel
នាយទាហាននៃក្រុមវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤ បានចេញដំណើរបំពេញបេសកកម្ម (រូបថតឯកសារ៖ vnanet.vn)

មហាសន្និបាត លើកទី១៣ របស់បក្ស បានអះអាងថា ការទូតប្រជាជន គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី នៃការទូតវៀតណាមគ្រប់ជ្រុងជ្រោយ និងទំនើប រួមជាមួយនឹងការទូតបក្ស ការទូតរដ្ឋមានទំនួលខុសត្រូវក្នុងការលើកកំពស់តួនាទីត្រួសត្រាយកិច្ចការបរទេសក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការកៀងគរធនធានពីខាងក្រៅដើម្បីអភិវឌ្ឍប្រទេស លើកកំពស់កិត្យានុភាព និងតួនាទីរបស់ប្រទេស។

ជាមួយនឹងលទ្ធផលនៃសកម្មភាពក្នុងប៉ុន្មានឆ្នាំកន្លងទៅ កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ ផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពចំពោះការទូតប្រជាជន។

អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋ ចាប់ពីឆ្នាំ ២០១៤ ដល់បច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានសម្រេចដោយជោគជ័យនូវភារកិច្ចដ៏ថ្លៃថ្លានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យ​ភាព​ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមជាមិត្ត ជាដៃគូជឿទុកចិត្ត ជាសមាជិកមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម រួមចំណែកជាក់ស្តែងក្នុងការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ រក្សាសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រួមចំណែកជាវិជ្ជមានយ៉ាងសកម្មក្នុងការលើកកំពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

តាមលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម អតីតប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យដឹងថា ការចូលរួមរបស់កងទ័ពប្រជាជនវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាំមកជូនមិត្តភ័ក្តិ និងប្រជាជនជុំវិញពិភពលោកនូវរូបភាពដ៏ស្រស់ស្អាតរបស់វៀតណាម ជួយពង្រឹងសាមគ្គីភាពអន្តរជាតិ និងការគាំទ្រអន្តរជាតិសម្រាប់វៀតណាម។ តាមរយៈបណ្តាញការទូតប្រជាជន មិត្តអន្តរជាតិវាយតំលៃខ្ពស់ចំពោះការចូលរួមដ៏ល្អរបស់វៀតណាមក្នុងការចូលរួម និងសម្រេចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងល្អ។

ក្នុងរយៈពេល ៨ កន្លងមកនេះ វៀតណាមបានបង្កើនការបញ្ជូនកងកម្លាំងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយរក្សាវត្តមានរបស់កងពេទ្យកម្រិត២ នៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនៅចាប់តាំងពីឆ្នាំ២០១៨មក ។

ជាពិសេស ភាគរយនៃស្ត្រីវៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែងតែស្ថិតក្នុងក្រុមកំពូល និងខ្ពស់ជាងកម្រិតដែលអង្គការសហប្រជាជាតិបានអំពាវនាវ។ វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ ដោយបានរៀបចំសន្និសីទ និងសិក្ខាសាលាអន្តរជាតិជាច្រើនស្ដីពីការរក្សាសន្តិភាព។ នាយទាហានវៀតណាមទាំងអស់បានបញ្ចប់ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសសាមីវាយតម្លៃខ្ពស់ចំពោះសមត្ថភាព វិជ្ជាជីវៈ និងសមត្ថភាពបំពេញភារកិច្ច។

លទ្ធផលនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលវៀតណាមបានអនុវត្តក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាភស្តុតាងដ៏រស់រវើក ដើម្បីជួយការទូតប្រជាជនក្នុងការឧទ្ទេសនាមដល់មិត្តអន្តរជាតិនូវរូបភាពនៃប្រទេសវៀតណាមមួយជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ មានឆន្ទៈរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមមុខសហគមន៍អន្តរជាតិ ជួយរក្សាសន្តិភាព ដោះស្រាយវិបត្តិ បង្កើនការជឿទុកចិត្តរបស់មិត្តអន្តរជាតិចំពោះវៀតណាម ដោយហេតុនេះទាញយកប្រយោជន៍ពីការឯកភាព និងការគាំទ្រពីសហគមន៍អន្តរជាតិ បង្កើនការកម្លាំងសរុបរបស់ប្រទេស។

លើសពីនេះ ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រជាជាតិ៕

បកប្រែដោយ Duy Hoan