តាងនាមថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន បុគ្គលិក និងយុទ្ធជននៃកាសែតកងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Nguyen Hong Hai អគ្គនិពន្ធនាយករង សម្តែងនូវសេចក្តីរីករាយដែលត្រូវបានស្វាគមន៍គណៈប្រតិភូកងទ័ពប្រជាជនឡាវ និងអបអរសាទរចំពោះគណៈប្រតិភូ ដែលទទួលបានលទ្ធផលល្អ ក្នុងវគ្គបណ្តុះបណ្តាលនៅវៀតណាម។ លោកវរសេនីយ៍ឯក Nguyen Hong Hai បានឧទ្ទេសនាមអំពីរយៈពេលជាង ៧០ ឆ្នាំនៃការកសាង និងការអភិវឌ្ឍរបស់កាសែតកងទ័ពប្រជាជន។ លោកវរសេនីយ៍ឯក Nguyen Hong Hai បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងឡាវ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Hai ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូកងទ័ពប្រជាជនឡាវ

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ទោ Aphay Aphayavong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកាសែតកងទ័ពប្រជាជនវៀតណាម ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈប្រតិភូកងទ័ពប្រជាជនឡាវក្នុងការសិក្សា និងផ្លាស់ប្តូរសកម្មភាពផ្សព្វផ្សាយមហាជន។ នាពេលខាងមុខ លោកវរសេនីយ៍ទោ Aphay Aphayavong បានស្នើឲ្យកាសែតកងទ័ពប្រជាជនវៀតណាម និងទីភ្នាក់ងារសារព័ត៌មាននៃកងទ័ពប្រជាជនឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការបំប៉នជំនាញដល់អ្នកសារព័ត៌មាន ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរជំនាញ ដើម្បីបំពេញល្អបេសកកម្មផ្សព្វផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាននៃកងទ័ពរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh