លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ ការរក្សាសន្តិភាព ការទប់ស្កាត់ជម្លោះ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះស្ថាប័នមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិនៅវៀតណាម ដែលសហការយ៉ាងសកម្មជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកក៏ថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការងអង្គការសហប្រជាជាតិ ដែលបានជួយឧបត្ថម្ភយ៉ាងសកម្មចំពោះវៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមប្តេជ្ញាបន្តរក្សា និងបង្កើនការចូលរួមរបស់ស្ត្រី  ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព និងពង្រីកការចូលរួមរបស់ខ្លួនក្នុងបេសកកម្មរួមនេះ។ លោកអះអាងថា អង្គការសហប្រជាជាតិមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh