នៅក្នុងពិធីនេះ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងការប្រកួតកីឡាយោធាឆ្នាំ ២០២២ បានដាក់បាច់ផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ នៅចំពោះមុខរូបសំណាកលោកប្រធានហូជីមិញ គណៈប្រតិភូបានសន្យាថានឹងបន្តលើកតម្កើងគុណសម្បត្តិរបស់កងទ័ពលោកអ៊ំហូ រួបរួមសាមគ្គីភាព មានភាពសកម្ម ច្នៃប្រឌិត គោរព​បទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់ ជំនះការលំបាកនៅបណ្តាប្រទេស ចូលរួមការប្រកួតក្នុងស្មារតីមិត្តភាព បង្កើតស្នាដៃខ្ពស់បំផុត រួមចំណែកលើកកំពស់ប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំងផ្សព្វផ្សាយរូបភាពទឹកដី និងមនុស្សវៀតណាម ជូនមិត្តអន្តរជាតិ។

leftcenterrightdel
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម​ថតរូបនៅរូប​សំណាកលោក​ប្រធានហូជីមិញ

ក្រុមរថក្រោះធ្វើ​ការ​បាញ់​សាកល្បង

នាថ្ងៃទី ១០ ខែសីហា ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាម និងក្រុមទាំងឡាយដែលចូលរួមការប្រកួត "រថក្រោះធ្វើដំណើរទៅមុខ" បានមានវត្តមាននៅទីលានហ្វឹកហាត់ Alabino ជាយក្រុងម៉ូស្គូ ដើម្បីត្រៀម​រៀបចំរថក្រោះ (ដំឡើងគ្រឿងបន្លាស់សម្រាប់ការប្រកួតលើរថក្រោះ ពិនិត្យស្ថានភាពរថក្រោះ និងអាវុធ) ព្រមទាំងធ្វើ​ការ​បាញ់​សាកល្បង។ មុនពេលចាប់ផ្តើមការប្រកួត រថក្រោះពីរដែលមានផ្លាកលេខ ៥៣១០ និង ៧៥៨០ របស់ក្រុមវៀតណាម នឹងត្រូវលាបពណ៌ខៀវ យោងទៅតាមលទ្ធផលចាប់ឆ្នោតនៅថ្ងៃទី ៩ ខែសីហា។ តាមកាលវិភាគ ក្រុមលេខ១ នៃក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១៣ ខែសីហា។ ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមនឹងប្រកួតនៅជុំទី ២ នៃពូល ១ ដែលជាការប្រកួតរួមជាមួយក្រុមអ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និងវ៉េណេស៊ុយអេឡា។

leftcenterrightdel
ក្រុម​រថក្រោះ​របស់​វៀតណាម និង​ប្រទេស​នានា ​ធ្វើ​ការ​បាញ់​សាកល្បង

ក្រុមវិទ្យុទាក់ទងខិតខំត្រៀមរៀបចំគ្រប់បែបយ៉ាង

នារសៀលថ្ងៃទី ៩ ខែសីហា (ម៉ោងក្នុងតំបន់) នៅឯពហុកីឡាដ្ឋាន Uruche ក្នុងរដ្ឋធានី Minsk (សាធារណរដ្ឋបេឡារុស្ស) បានប្រព្រឹត្តទៅពិធីចាប់ឆ្នោតនៃការប្រកួត "ស្ទាត់ជំនាញ"។ នៅមុននេះមួយថ្ងៃ ក្រុមទាំងឡាយដែលចូលរួមក្នុងការប្រកួតបានធ្វើការចាប់ឆ្នោតជ្រើសរើសអាវុធ និងឧបករណ៍។ នៅឆ្នាំនេះ ក្រុមវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាមនឹងចូលរួមការប្រកួតចំនួន ៥ ក្នុងក្របខ័ណ្ឌនៃវិញ្ញាសា "ស្ទាត់ជំនាញ"។ ចូលរួមការប្រកួតក្នុងវិញ្ញាសា "ស្ទាត់ជំនាញ" នៅ Army Games ឆ្នាំ២០២២ មានក្រុមចំនួន ១២ រួមមាន៖ ក្រុមម្ចាស់ផ្ទះបេឡារុស្ស រុស្សី វៀតណាម ឡាវ អ៊ូសបេគីស្ថាន ស៊ីរី អាមេនី កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន កាមេរូន ម៉ាលី និងស៊ូដង់៕

បកប្រែដោយ Duy Hoan