នៅក្នុងជំនួប លោករដ្ឋមន្ត្រី To Lam បានអបអរសាទរចំពោះលោកស្រី Pauline Tamasis ដែល​ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកបានបង្ហាញការ​ជឿជាក់ថា ក្នុងតួនាទីរបស់ខ្លួន លោកស្រី Tamasis នឹងបន្តជាស្ពានតភ្ជាប់​​មួយ​ជំរុញទំនាក់ទំនងល្អរវាងក្រសួងនគរបាលវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការ​រក្សាសន្តិភាព រួមចំណែករក្សាស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោករដ្ឋមន្ត្រី To Lam និង​លោកស្រី Pauline Tamasis (រូប​ថត៖ cand.com.vn)

លោករដ្ឋមន្ត្រី To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម សមភាពយេនឌ័រ សន្តិសុខ និងសុវត្ថិភាព។

តាមការគ្រោង ក្នុងឆ្នាំនេះ ក្រសួងនគរបាលនឹងបញ្ជូនកម្មាភិបាលទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះនឹង​ធានាអត្រាយេនឌ័រតាមការណែនាំរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នេះគឺជាកាតព្វកិច្ចអន្តរជាតិដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង របស់កងកម្លាំងនគរបាលប្រជាជនវៀតណាម។

leftcenterrightdel
លោករដ្ឋមន្ត្រី To Lam ទទួល​ជួប​លោកស្រី Pauline Tamasis (រូប​ថត៖ cand.com.vn)

លោករដ្ឋមន្ត្រី To Lam បានស្នើថា លោកស្រី Pauline Tamasis នាពេលខាងមុខ នឹង​បន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រសួងនគរបាលវៀតណាម។ ជាពិសេស ការផ្តល់សម្ភារៈបរិក្ខារ ការលើកកំពស់សមត្ថភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនសម្រាប់ក្រសួងនគរបាលវៀតណាមលើវិស័យនានាដូចជា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មពុករលួយ ឧក្រិដ្ឋកម្មជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការ​ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

លោករដ្ឋមន្ត្រី To Lam សង្ឃឹមថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣ - ២០២៥ និងគាំទ្រវៀតណាមក្នុងតួនាទីជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។

leftcenterrightdel
លោករដ្ឋមន្ត្រី To Lam និងលោកស្រី Pauline Tamasis រួម​ជាមួយ​​ប្រតិភូទាំង​ឡាយ (រូប​ថត៖ cand.com.vn)

រីឯខ្លួនវិញ លោកស្រី Pauline Tamasis បានអះអាងថា លោកស្រីនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងវៀតណាមនិយាយរួម និងរវាងអង្គការសហប្រជាជាតិ និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក ឱ្យឡើងកម្រិតកំពស់ថ្មីមួយ​ទៀត។

តាមការគ្រោង ឆ្នាំ ២០២២ គឺជាខួបលើកទី ៤៥ ដែលវៀតណាមបានចូលរួមក្នុងអង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ  វៀតណាមបានជាប់ឆ្នោតក្នុងតួនាទីសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្ម  និងមានការទទួលខុសត្រូវក្នុងយន្តការពហុភាគី លើកកំពស់គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី៕

បកប្រែដោយ Thanh Cong