ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Duong Huy Thong មេបញ្ជាការកងពលតូចលេខ១៤៧ បានលើកឡើងអំពីប្រវត្តិ ប្រពៃណី មុខងារ ភារកិច្ច និងស្នាដៃឆ្នើមរបស់អង្គភាពក្នុងរយៈពេលកន្លងមក។ កងពលតូចលេខ ១៤៧ ជាកងកំលាំងដ៏សំខាន់មួយរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម ទទួលភារកិច្ចបង្វឹកបង្ហាត់ និងប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពសមុទ្រ និងកោះនៅតំបន់ភាគឦសាននៃប្រទេស ចូលរួមក្នុងការជួយប្រជាជនការពារ ប្រយុទ្ធប្រឆាំង និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងជួយសង្គ្រោះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

តាងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Prapard Iamolee បានអះអាងថា ដំណើរទស្សនកិច្ចនេះមានផលប្រយោជន៍សម្រាប់សមាជិកនីមួយៗ រួមចំណែកជាក់ស្តែងក្នុងការពង្រីកទំនាក់ទំនងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃបណ្តាប្រទេស។ បន្ទាប់ពីជួបពិភាក្សាការងារ  គណៈប្រតិភូបានអញ្ជើញទស្សនាអង្គភាព ទស្សនាការសម្តែងឆ្លងឧបសគ្គ និងសម្តែងក្បាច់គុន៕

បកប្រែដោយ Duy Hoan