ក្រុម "កងទ័ពវប្បធម៌" ហ្វឹកហាត់ផង និងសម្តែងផង

leftcenterrightdel
ក្រុម "កងទ័ពវប្បធម៌" របស់វៀតណាម និងក្រុមទាំងឡាយនៃបណ្តាប្រទេសនៅអង្គភាពមួយនៃក្រសួងការពារជាតិរុស្ស៊ី

នាថ្ងៃទី ៩ ខែសីហា ក្រុម “កងទ័ពវប្បធម៌” នៃកងទ័ពប្រជាជនវៀតណាមបានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំគណៈប្រតិភូ និងអាជ្ញាកណ្តាល។ ទន្ទឹមនឹងនោះ សមាជិកទាំងឡាយនៃក្រុមក៏បន្តហ្វឹកហាត់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ក្រុមនេះបានចូលរួមក្នុងការហ្វឹកហាត់ និងសម្តែងនៅអង្គភាពយោធានៃក្រសួងការពារជាតិរុស្ស៊ី ព្រមទាំងសម្តែងនៅពិធីចាប់ឆ្នោតសម្រាប់វិញ្ញាសា “រថក្រោះឆ្ពោះទៅមុខ”។ តាមគម្រោង ក្រុម "កងទ័ពវប្បធម៌" នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ខែសីហា។

កំណត់កាលវិភាគនៃការប្រកួតជម្រុះរបស់ក្រុមរថក្រោះ

បន្ទាប់ពីការចាប់ឆ្នោតបានធ្វើឡើងនៅឧទ្យាន Patriot ជាយក្រុងម៉ូស្គូនាថ្ងៃទី ៨ ខែសីហា គណៈកម្មការរៀបចំបានប្រកាសអំពីកាលវិភាគនៃក្រុមដែលចូលរួមក្នុងវិញ្ញាសា “រថក្រោះឆ្ពោះទៅមុខ” ក្នុងក្របខ័ណ្ឌនៃ Army Games ឆ្នាំ២០២២ នៅសហព័ន្ធរុស្ស៊ី។ ដោយហេតុនោះ ក្នុងវគ្គជម្រុះ ក្រុមរថក្រោះចំនួន ៣ ក្រុម នៃកងទ័ពប្រជាជនវៀតណាម នឹងប្រកួតរៀងៗខ្លួន នៅម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែសីហា (តាមម៉ោងវៀតណាម) ម៉ោង ១៤:០០ ថ្ងៃទី ១៦ ខែសីហា និងម៉ោង ១៤:០០ ថ្ងៃទី ២០ ខែសីហា។ ក្រុមរថក្រោះវៀតណាមនឹងប្រកួតក្នុងជុំទី ២ នៃពូល ១ ដោយរថក្រោះពណ៌ខៀវផ្ទៃមេឃ ជាមួយក្រុមអ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និងវ៉េណេស៊ុយអេឡា។

ក្រុម "ទម្លាយពិសេស" ហ្វឹកហាត់ការបាញ់កាំភ្លើង

leftcenterrightdel
ក្រុម "ទម្លាយពិសេស" នៃកងទ័ពប្រជាជនវៀតណាម

នាថ្ងៃទី ៩ ខែសីហា ក្រុម "ទម្លាយពិសេស" បានហ្វឹកហាត់ការបាញ់កាំភ្លើងខណៈពេលរង់ចាំការចាប់ឆ្នោត។ ក្រុម "ទម្លាយពិសេស" របស់វៀតណាមរួមមានសិក្ខាកាមយោធាចំនួន ១២ នាក់ដែលកំពុងសិក្សានៅបណ្ឌិតសភាកងទ័ពអាកាស Zhukovsky ក្នុងទីក្រុង Voronezh ភាគខាងត្បូងនៃទីក្រុងមូស្គូ។ ចូលរួមក្នុងវិញ្ញាសានេះ ក្រៅពីក្រុមវៀតណាមក៏មានក្រុមចំនួន ៨ ផ្សេងទៀតដែររួមមាន៖ រុស្សី បេឡារុស កម្ពុជា អាបខាហ្សី ម៉ាលី កុងហ្គោ ហ្ស៊ីមបាវ៉េ និងតាហ្ស៊ីគីស្ថាន។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលវៀតណាមចូលរួមនៅក្នុងវិញ្ញាសា "ទម្លាយពិសេស"។ ការចាប់ឆ្នោតសម្រាប់វិញ្ញាសានេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែសីហា។

ក្រុម "មេរីឌៀន" រង់ចាំថ្ងៃប្រកួតប្រជែង

leftcenterrightdel
ក្រុម "មេរីឌៀន" នៃកងទ័ពប្រជាជនវៀតណាម ហាត់បាញ់កាំភ្លើង

នាថ្ងៃទី ៩ ខេសីហា ក្រុម "មេរីឌៀន" របស់វៀតណាមបានបន្តរៀបចំការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុមចំនួន ៦ រួមមាន រុស្ស៊ី ចិន អ៊ូសបេគីស្ថាន បេឡារុស កាហ្សាក់ស្ថាន និងអាមេនី។ កន្លែងសម្រាប់រៀបចំវិញ្ញាសា "មេរីឌៀន" គឺទីលានកីឡា Amandyk នៅខេត្ត Shchuchinsk នៃប្រទេសកាហ្សាក់ស្ថាន។ យោងតាមកាលវិភាគ ក្រុម "មេរីឌៀន" នៃកងទ័ពប្រជាជនវៀតណាម នឹងប្រកួតនៅថ្ងៃទី ១៥, ថ្ងៃទី ១៧  និងថ្ងៃទី ១៩ ខែសីហា។

* លើសពីនេះ ក្រុមផ្សេងទៀតនៃកងទ័ពប្រជាជនវៀតណាមក៏កំពុងរៀបចំយ៉ាងសកម្ម ដើម្បីត្រៀមខ្លួនជាស្រេចចូលប្រកួតផងដែរ៕

បកប្រែដោយ Huyen Trang