leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ Izutsu Shunji

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានក្លាយទៅជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា នាឆ្នាំ ២០១៨ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្ពោះទៅទស្សវត្សរ៍ក្រោយ ដើម្បីតម្រង់ទិស និងជំរុញការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឡើងកម្រិតកំពស់ថ្មីមួយទៀត រួមទាំងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាសវៀតណាម និងកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះកម្មវិធីជួយលើកកំពស់សមត្ថភាពរបស់ក្រសួងការពារជាតិជប៉ុនសម្រាប់ប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស​វៀត​ណាម​។​ កិច្ចសហប្រតិបត្តិការទាំងនេះបានជួយលើកកម្ពស់សមត្ថភាពជំនាញ និងបច្ចេកទេស ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព ការរៀនសូត្រ និងការយោគយល់គ្នារវាងភាគីទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឲ្យ​​លោកនាយឧត្តមសេនីយ៍ Shunji បន្តយកចិត្តទុកដាក់ និងគាំទ្រ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍ ជាក់ស្តែង និងនិរន្តរភាព សមស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្រសួងទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនានា​ដែលបានព្រមព្រៀងគ្នា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួ​ប​

លោកនាយឧត្តមសេនីយ៍ Shunji បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ដែលបានយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Shunji បានអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពការពារដែនអាកាស ទ័ពជើងអាកាសវៀតណាម និងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ឱ្យកាន់តែរីកចម្រើន ប្រកបដោយប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thanh Cong