លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានអះអាងថា វៀតណាមតែងតែវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការតស៊ូដើម្បីបង្រួបបង្រួមប្រទេសជាតិមុននេះ ក៏ដូចជាការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀត ដោយបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ និងកិច្ចប្រជុំយោធា ការពារជាតិ រួមចំណែកលើកកំពស់ឋានៈ និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ និងតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ប្រគល់ផ្ការបស់ក្រសួងការពារប្រទេសវៀតណាម ជូនស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកម្ពុជា

លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia សង្ឃឹមថា លោកឯកអគ្គរាជទូត និងអនុព័ន្ធយោធាយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរ ដើម្បីរៀបចំសកម្មភាពសហប្រតិបត្តិការប្រកបដោយជោគជ័យនាពេលខាងមុខ ដើម្បីរួមចំណែកជាក់ស្តែងក្នុងជោគជ័យរួមនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និង កម្ពុជា-វៀតណាម ឆ្នាំ២០២២” ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត; សក្តិសមជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អបអរសាទរចំពោះលោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រសួងការពារជាតិទាំងពីរបានសហការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនប្រកបដោយជោគជ័យ ដែលមានអត្ថន័យជានិមិត្តរូបខ្ពស់ រួមទាំងពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-កម្ពុជា លើកទីមួយ និងខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា”។ លោកឯកអគ្គរាជទូត ចាយ ណាវុធ សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំយោធា និងការពារជាតិក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធានអាស៊ាន២០២២ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang