នៅក្នុងជំនួបនេះ លោក Viengthong Viphavong នាយកបណ្ណាល័យកងទ័ពប្រជាជនឡាវបានជម្រាបជូនគណៈប្រតិភូអំពីការប្រតិបត្តិការនៃបណ្ណាល័យកងទ័ពប្រជាជនឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ

លោកនាយកបណ្ណាល័យកងទ័ពប្រជាជនឡាវបានស្នើឱ្យគណៈប្រតិភូអ្នកជំនាញនៃបណ្ណាល័យកងទ័ពប្រជាជនវៀតណាមចែក​រំលែកបទពិសោធន៍ក្នុងការរៀបចំបន្ទប់អានសៀវភៅ ឃ្លាំងសៀវភៅនៃបណ្ណាល័យឲ្យសមស្រប; ដំឡើងកម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិក បង្កើតគេហទំព័រនិងណែនាំការប្រើប្រាស់កម្មវិធីសហ្វវែរ គេហទំព័រដល់កម្មាភិបាល និងបុគ្គលិកនៃបណ្ណាល័យកងទ័ពប្រជាជនឡាវ។

*ក្នុងឱកាសនេះដែរ​ គណៈប្រតិភូអ្នកជំនាញនៃបណ្ណាល័យកងទ័ពប្រជាជនវៀតណាមបានមកបំពេញទស្សនកិច្ចការងារនៅនាយកដ្ឋានវិទ្យាសាស្ត្រ-ប្រវត្តិសាស្ត្រយោធាឡាវ។

នៅក្នុងជំនួបនេះ នាយកដ្ឋានវិទ្យាសាស្ត្រ-ប្រវត្តិសាស្ត្រយោធាឡាវបានស្នើគណៈប្រតិភូអ្នកជំនាញនៃបណ្ណាល័យកងទ័ព​វៀត​ណាមជួយដំឡើងកម្មវិធីសហ្វវែរបណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រដល់នាយកដ្ឋានវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រយោធា​ឡាវ​ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ។

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបណ្ណាល័យកងទ័ពប្រជាជនវៀតណាម លោកស្រីវរសេនីយ៍ឯកបំរុង Nguyen Thuy Cuc បានប្រគល់ម៉ាស៊ីនកុំព្យូទ័រលើតុមួយចំនួនដែលមានកម្មវិធីសហ្វវែរបណ្ណាល័យអេឡិចត្រូនិក គេហទំព័រ និងម៉ាស៊ីនបោះពុម្ពដល់បណ្ណាល័យកងទ័ពប្រជាជនឡាវ និងនាយកដ្ឋានវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រយោធាឡាវផងដែរ៕

បកប្រែដោយ Pham Diep