ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Duong Khanh Toan នាយករងសាលា បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា ការពារជាតិរវាងសាលានាយទាហានបញ្ជូនសារនិងក្រសួងការពារជាតិឥណ្ឌានិយាយរួម និងលទ្ធផលក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្ររបស់មជ្ឈមណ្ឌលព័ត៌មានវិទ្យា និងភាសាបរទេសនិយាយដោយឡែក។ លោក Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយ និងចំណាប់អារម្មណ៍ចំពោះសមិទ្ធិផល និងតម្លៃដែលមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងភាសាបរទេសបង្កើតឡើងក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា នាពេលខាងមុខ ដោយមានការជួយគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងដំណាក់កាលទី២ មជ្ឈមណ្ឌលព័ត៌មានវិទ្យា និងភាសាបរទេសនឹងក្លាយទៅជាអាសយដ្ឋានឈានមុខគេក្នុងវិស័យព័ត៌មានវិទ្យា និងបណ្តុះបណ្តាលភាសាបរទេសសម្រាប់កងទ័ពប្រជាជនវៀតណាម និងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។

លោកវរសេនីយ៍ឯក Duong Khanh Toan បានថ្លែងអំណរគុណចំពោះជំនួយដែលក្រសួងការពារជាតិឥណ្ឌាផ្ដល់ដល់សាលានាយទាហានបញ្ជូនសារនាពេលកន្លងមក ហើយជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌាកាន់តែអភិវឌ្ឍន៍ ដោយសម្រេចបានសមិទ្ធិផលធំៗជាច្រើន ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ៕

បកប្រែដោយ Thuy Anh