រួមជាមួយនឹងសមាជិក ២៧ នាក់បានទៅដល់មុននៅ​ខែឧសភានោះ ក្រុម​វិស្វកម្មបានប្រមូលផ្តុំគ្នាយ៉ាងពេញលេញហើយ  និង​បាន​ត្រៀមខ្លួនជាស្រេចដើម្បីបំពេញភារកិច្ចនៅក្នុងស្ថានបេសកកម្ម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr  ជួបសំណេះសំណាលជាមួយ​ក្រុមវិស្វកម្ម​លេខ​១

ក្រុមវិស្វកម្មលេខ១ បានឆ្លងកាត់ប្រទេស និងតំបន់ដែនដីចំនួន ៦  ដែលមានចម្ងាយជាង ១០,០០០ គីឡូម៉ែត្រ ទាំងផ្លូវគោក និងផ្លូវអាកាស។  ពេលទៅដល់ទីក្រុង Entebbe ក្នុងប្រទេស Uganda ក្រុមវិស្វកម្មលេខ១ វៀតណាមមានកិត្តិយសទទួលស្វាគមន៍លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr មេបញ្ជាការស្ថានបេសកកម្ម UNISFA មកសួរសុខទុក្ខ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមទាំងមូល ដែល​នេះ​ជាការ​បង្ហាញពីការយកចិត្តទុកដាក់របស់មេបញ្ជាការស្ថានបេសកកម្ម ក៏ដូចជាមនោសញ្ចេតនាពិសេសចំពោះកងទ័ពប្រជាជនវៀតណាម។ ក្រុមទាំងមូលបានគោរពវិន័យយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលធ្វើដំណើរ៕

បកប្រែដោយ Duy Hoan