ក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សា និងលើកឡើងនូវលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព និងមូលដ្ឋាននៃភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំង ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការរៀបចំសកម្មភាពរំលឹកខួប រក្សាការផ្លាស់ប្ដូរព័ត៌មាន សហការការពារខ្សែព្រំដែន បង្គោលព្រំដែន គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវសកម្មភាពឆ្លងព្រំដែន រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ចូលរួមចំណែកកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ជូនអំណោយដល់អង្គភាពឡាវ

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានជូនថវិកា ១ ពាន់លានដុងសម្រាប់ទិញឧបករណ៍ និងសម្ភារៈការិយាល័យដល់អង្គភាពឡាវ។

*នាថ្ងៃដដែល នៅខេត្ត Nghe An បញ្ជាការដ្ឋានយោធភូមភាគទី៤ និងគណៈប្រតិភូកងទ័ពប្រជាជនឡាវ បានរៀបចំកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំកន្លងមក និងពិភាក្សាអំពីការអនុវត្តផែនការសហប្រតិបត្តិការនៅឆ្នាំ២០២២។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្នាំ២០២២

ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថានភាពសន្តិសុខនយោបាយនៅតំបន់ព្រំដែនមានការផ្លាស់ប្តូរជាវិជ្ជមាន ជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានពង្រឹងនិងពង្រីក ចូលរួមចំណែកកសាងខ្សែព្រំដែនវៀតណាម-ឡាវ សន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ សហប្រតិបត្តិការលើវិស័យជាច្រើន ពង្រីកប្រពៃណី មិត្តភាព សាមគ្គីភាពពិសេសវៀតណាម-ឡាវ។ ក្នុងកិច្ចប្រជុំភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងផ្តល់វត្ថុអនុស្សាវរីយ៍៕

បកប្រែដោយ Thuy Anh