នាព្រឹកថ្ងៃទី១៦ ខែឧសភា តាមម៉ោងតំបន់ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានជួបធ្វើការជាមួយលោកនាយឧត្តមសេនីយ៍ Birame Diop ទីប្រឹក្សាយោធា ឧបការីនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងលោកនាយឧត្តមសេនីយ៍ Birame Diop

ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Pham Hoai Nam រំពឹងថា អង្គការសហប្រជាជាតិនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រវៀតណាមក្នុងការបញ្ជូនកងពេទ្យ និងវិស្វកម្មទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់មុខតំណែងជាន់ខ្ពស់នៅស្ថានបេសកកម្ម និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ក៏បានស្នើឲ្យអង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដោយផ្តល់អាទិភាពដល់ការជំនះផលវិបាកនៃសង្រ្គាម ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ ហើយអះអាងថា វៀតណាមត្រៀមជាស្រេចដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

លោកនាយឧត្តមសេនីយ៍ Birame Diop វាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជឿជាក់ថា កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម នឹងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។

*គួររំលឹកថា នារសៀលថ្ងៃទី១២ ខែឧសភាព លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានជួបធ្វើការជាមួយលោកបណ្ឌិត Ely Ratner ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងលោកបណ្ឌិត Ely Ratner

ក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងរយៈពេលកន្លងមក ទោះបីនៅមានឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ ភាគីទាំងពីរបានពិភាក្សា និងតម្រង់ទិសកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតសំខាន់លើវិស័យដូចជា ជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ។ល៕

បកប្រែដោយ Thuy Anh