គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ADSOM នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំដ៏សំខាន់មួយដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) រួមទាំងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ដាក់ជូន ADMM; ទន្ទឹមនឹងនោះ ផ្លាស់ប្តូរយោបល់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងអាស៊ាន។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien 

ថ្លែងមតិនៅអង្គប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រធានគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណចំពោះប្រទេសម្ចាស់ផ្ទះកម្ពុជាសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំនេះតាមទម្រង់ជួបមុខផ្ទាល់។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ការរៀបចំកិច្ចប្រជុំដោយផ្ទាល់ រួមមាន ADSOM និង ADSOM+ បង្កើតលក្ខណងាយស្រួលសម្រាប់ប្រទេសចូលរួម មានឱកាសចែករំលែកទស្សនៈ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រកាសថា វៀតណាមគ្រោងទុកនឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ាន (APCN) តាមទម្រង់ជួបទល់មុខគ្នានៅខែកញ្ញា ឆ្នាំ២០២២។ ប្រធានគណៈប្រតិភូវៀតណាមក៏បានជម្រាបថា បច្ចុប្បន្នវៀតណាមកំពុងចងក្រងឯកសារណែនាំពីការអនុវត្តគំនិតផ្តួចផ្តើមនៃការដាក់ទង់អាស៊ាននៅជាប់នឹងទង់ជាតិនៅអង្គភាពយោធានៃប្រទេសសមាជិកអាស៊ានដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ គំនិតផ្តួចផ្តើមនេះត្រូវបានអនុម័តដោយកិច្ចប្រជុំ ADMM លើកទី ១៤ នៅខែធ្នូ ឆ្នាំ ២០២០។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូគ្រប់គ្នាបានពិភាក្សា និងឯកភាពលើឯកសារដែលត្រូវបានដាក់ជូន ADMM ដើម្បីអនុម័តនៅឆ្នាំ ២០២២ រួមទាំងគំនិតផ្តួចផ្តើមថ្មីៗ សេចក្តីថ្លែងការណ៍ចក្ខុវិស័យទីក្រុងភ្នំពេញស្តីពីតួនាទីរបស់ទីភ្នាក់ងារការពារជាតិអាស៊ានក្នុងការជួយដល់អាស៊ានក្រោយ Covid-19 និងសេចក្តីថ្លែងការណ៍រួម ADMM។ កិច្ចប្រជុំក៏បានពិភាក្សាអំពីរាល់សកម្មភាពសហប្រតិបត្តិការជាមួយបណ្តាប្រទេសបូក, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM ចង្អៀត)ផងដែរ៕

បកប្រែដោយ Minh Trung