នាព្រឹកថ្ងៃទី១៣ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋាកិច្ចជាផ្លូវការចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto។ បន្ទាប់ពីពិធីបដិសណ្ឋាកិច្ច លោករដ្ឋមន្ត្រី Phan Van Giang បានជួបសន្ទនាជាមួយលោករដ្ឋមន្ត្រី Prabowo Subianto។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Prabowo Subianto ត្រួតពលកងកិត្ដិយសនៃកងទ័ពប្រជាជនវៀតណាម

នៅក្នុងកិច្ចសន្ទនា រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូនេស៊ី ក្នុងរយៈពេលកន្លងមកត្រូវបានជំរុញយ៉ាងខ្លាំង ដែលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងមន្ត្រីការពារជាតិ និងសកម្មភាពពាក់ព័ន្ធដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ និងសេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យរួមរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងដំណាក់កាលឆ្នាំ ២០១៧-២០២២ ភាគីទាំងពីរបានសម្របសម្រួលអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើនប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

នាពេលខាងមុខ លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Prabowo Subianto បានឯកភាពគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃឯកសារសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានព្រមព្រៀងពង្រីកប្រសិទ្ធភាពនៃយន្តការសន្ទនា; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់លំដាប់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ ក៏ដូចជាការហ្វឹកហាត់ការបណ្តុះបណ្តាល និងឧស្សាហកម្មយោធា។ល។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោករដ្ឋមន្ត្រី Prabowo Subianto

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងនូវភាពចាំបាច់ក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គោរពតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់បញ្ចប់ការចុះហត្ថលេខាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងកិច្ចសន្ទនានេះដែរ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឲ្យកម្លាំងនីតិប្រតិបត្តិនៅសមុទ្រនៃប្រទេសទាំងពីរ ពង្រឹងការសម្របសម្រួលក្នុងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាដែលកើតឡើងនៅសមុទ្រ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងស្មារតីប្រតិបត្តិមនុស្សធម៌ជាមួយអ្នកនេសាទ៕

បកប្រែដោយ Huyen Trang