ព្រឹត្តិការណ៍សប្បុរសធម៌នេះគឺជាផ្នែកមួយនៃសកម្មភាពប្រគល់ និងទទួលរវាងកងពេទ្យកម្រិត២ ទាំងពីររបស់វៀតណាម ដោយបានបញ្ជូននូវសារដ៏ជ្រាលជ្រៅមួយនោះគឺបណ្តាកងពេទ្យបន្តបន្ទាប់របស់វៀតណាមនឹងបន្តអនុវត្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ដើម្បីជួយគាំទ្រប្រជាជនដូចកងពេទ្យមុនៗ។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យទាំងពីរ ថតរូបជាមួយប្រជាជនក្នុងជំរុំជនភៀសខ្លួន

តាមរយៈសកម្មភាពនេះ កងពេទ្យទាំងពីរមិនត្រឹមតែបានប្រគល់សម្ភារៈបរិក្ខារ និងការងារវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍ក្នុងសកម្មភាពសប្បុរសធម៌ ទំនាក់ទំនងការងារក្នុងសកម្មភាពយោធានិងស៊ីវិល រួមនិងសកម្មភាពដ៏មានអត្ថន័យផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយរូបភាពរបស់ប្រទេស វប្បធម៌ និងប្រជាជន​វៀតណាមដល់មិត្តអន្តរជាតិ និងប្រទេសសាមី។

សកម្មភាពរបស់កងពេទ្យទាំងពីរបានបញ្ជាក់ពីបំណងចង់បន្តរក្សាយ៉ាងសកម្មនូវសកម្មភាពជួយឧបត្ថម្ភជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានរបស់កងទ័ពមួកខៀវវៀតណាម ក៏ដូចជាការបន្តបេសកកម្មថែរក្សាសន្តិភាព នាំមកនូវជីវភាពរស់នៅ​ដ៏​​ល្អប្រសើរជូនប្រជា​ជន​នៃ​​ប្រទេសស៊ូដង់ខាងត្បូង។ សកម្មភាពជួយគាំទ្រប្រជាជនរបស់កងពេទ្យវៀតណាមទទួលបានការកត់ស្គាល់ និងវាយតំលៃខ្ពស់ពីថ្នាក់ដឹកនាំស្ថានបេសកកម្ម សហការីអន្តរជាតិ និងប្រជាជនក្នុងតំបន់ រួមចំណែកលើកកម្ពស់ប្រពៃណីជួយគ្នាទៅវិញទៅមករបស់ជនជាតិវៀតណាម ទោះជានៅទីណាក៏ដោយ។

leftcenterrightdel
សកម្មភាពសប្បុរសធ៌មបាន​នាំមកនូវភាពរីករាយ និងការលើកទឹកចិត្តដល់ជនក្រីក្រ

ក្នុងកម្មវិធីសប្បុរសធម៌នេះ តំណាងអង្គភាពទាំងពីរបានរួមគ្នាផ្តល់អំណោយដល់ប្រជាពលរដ្ឋក្នុងជំរុំជនភៀសខ្លួន រួមមាន​ទឹកសាប៊ូលាងដៃចំនួន ៥០ ចំណែក, ទឹកក្រូចស្រស់ជាង ១០០ លីត្រ ដល់ប្រជាពលរដ្ឋជាង ៥០ គ្រួសារ។ មិនត្រឹមតែផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ វេជ្ជបណ្ឌិតក៏បានណែនាំដល់ប្រជាជនក្នុងជំរុំជនភៀសខ្លួនអំពីរបៀបរក្សាអនាម័យផ្ទាល់ខ្លួន និងអនាម័យកន្លែងស្នាក់នៅ ដើម្បីការពារ និងគ្រប់គ្រងជំងឺរាតត្បាត ជាពិសេសនៅ​ពេល​ដែល​រដូវវស្សាកំពុងខិតជិតមកដល់ និង​​ការលេចឡើងម្តងទៀតនៃមេរោគ Anthrax នៅស៊ូដង់ខាងត្បូងផងដែរ៕

បកប្រែដោយ Duy Hoan