នាព្រឹកថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីចេញដំណើរសម្រាប់ក្រុមវិស្វកម្មលេខ ១ និងកងពេទ្យកម្រិត២ លេខ ៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ ទីក្រុង Abyei និងប្រទេសស៊ូដង់ខាងត្បូង។ នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចចិត្តជូនក្រុមវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចចិត្តជូនក្រុមវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤
leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែង​ក្នុង​ពិធី​

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ - សន្តិសុខ អគ្គមេបញ្ជាការនៃគ្រប់កងកំលាំងប្រដាប់អាវុធប្រជាជន បានអះអាងនូវស្មារតីលះបង់ មាន​ទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់កងទ័ពមួកខៀវវៀតណាម ដែលរួមចំណែកបង្ហាញរូបភាពនៃប្រទេស និងប្រជាជនវៀតណាម​ស្រឡាញ់សន្តិភាពដើម្បីសហគមន៍មនុស្សជាតិប្រកបដោយវិបុលភាព និងអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ អាចបញ្ជាក់បានថា សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងការបរទេសពហុភាគីរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ក្រុមវិស្វកម្មដំបូងរបស់វៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងលើកកម្ពស់ភាពក្លាហាន ភាពវៃឆ្លាត និងសមត្ថភាព ដើម្បីអនុវត្តបានយ៉ាងល្អក្នុងបេសកកម្មជំនួយមនុស្សធម៌ កសាងហេដ្ឋារចនាសម្ព័ន្ធស្ថានបេសកកម្ម និងហេដ្ឋារចនាសម្ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន បំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់​អំណោយ​ជូន​ក្រុមវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា កងកម្លាំង និងបុគ្គលរបស់វៀតណាមដែល​ចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវ​មានភាពម្ចាស់ការ សហប្រតិបត្តិការយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេស និងដៃគូអន្តរជាតិ ដើម្បីលើកកំពស់សមត្ថភាព បទពិសោធន៍ ទាញយកប្រភពជំនួយអន្តរជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម ព្រមទាំង​ចូលរួមយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅរកភាពម្ចាស់ការពេញលេញលើសមត្ថភាពដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកប្រធាន​រដ្ឋ Nguyen Xuan Phuc និង​លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូប​ជុំ​ជា​មួយ​ប្រតិភូ​ និង​កម្មាភីបាល យុទ្ធជន ​នៃ​កងពេទ្យ​កម្រិត​២ លេខ​៤ 

មកទល់បច្ចប្បន្ននេះ វៀតណាមបានបញ្ជូននាយទាហានចំនួន ៧៦ នាក់ ទៅបំពេញភារកិច្ចផ្ទាល់ខ្លួន និងយោធិនចំនួន ១៨៩ នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឆ្នាំ ២០២២ គឺជាជំហានដ៏សំខាន់មួយ នៅពេលដែលវៀតណាមមិនត្រឹមតែបញ្ជូនកងពេទ្យកម្រិត២  ប៉ុណ្ណោះទេ ថែមទាំងដាក់ពង្រាយក្រុមវិស្វកកម្មទៅរក្សាសន្តិភាពនៅស្ថានបេសកកម្មកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA)ទៀត​ផង​​។ នេះជាលើកដំបូង ដែលវៀតណាមបានបញ្ជូនក្រុមវិស្វកម្មទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយទន្ទឹម​នឹង​នោះ​វាក៏ជាលើក​ដំបូង​វៀតណាមដាក់ពង្រាយអង្គភាពទៅចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានចំនួនទ័ពច្រើនបំផុតមិនធ្លាប់មានពីមុនមក៕

បកប្រែដោយ Duy Hoan