គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះបានចូលរួមកិច្ចប្រជុំនៅឯទីក្រុងហាណូយ។ អញ្ជើញចូលរួមក៏មានតំណាងអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមផងដែរ។

leftcenterrightdel
អត្តពលិកវៀតណាមចូលរួមប្រកួតវិញ្ញាសា​តំបន់គ្រោះថ្នាក់នៅ Army Games 2021 (រូបថត៖ qdnd.vn)

បន្ទាប់ពីស្តាប់តំណាងក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីជូនដំណឹងអំពីស្ថានភាពត្រៀមរៀបចំការប្រកួត និង​មតិមួយចំនួននៃបណ្តាប្រទេសចូលរួម ប្រធានគណៈប្រតិភូវៀតណាមជូនដំណឹងអំពីការ​រៀបចំ និងការ​ធានារបស់វៀតណាមសម្រាប់បណ្តាប្រទេសដែលចូលរួមប្រកួត​​វិញ្ញាសា "តំបន់គ្រោះថ្នាក់" ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមទាំងការផ្ញើសំបុត្រអញ្ជើញបណ្តាប្រទេសចូលរួម និងជូនដំណឹងថាវៀតណាមគ្រោងនឹងចូលរួមប្រកួត​វិញ្ញាសាចំនួន ១៤ ក្នុងព្រឹត្តិការណ៍ Army Games ឆ្នាំ២០២២។

គួររំលឹកថា នាថ្ងៃទី ១៥ មេសា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយរុស្ស៊ី លោកឧត្តមសេនីយ៍ត្រី Do Dinh Thanh មេបញ្ជាការនៃ​បញ្ជការដ្ឋានរថក្រោះរថពាសដែក ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមក៏បានស្នើទៅភាគីរុស្ស៊ីលើ​បញ្ហាមួយចំនួនទាក់ទិននឹងក្រុមរថក្រោះរបស់វៀតណាមដើម្បីចូលរួម​ប្រកួត​វិញ្ញាសា "រថក្រោះធ្វើដំណើរឆ្ពោះទៅមុខ" នៅ Army Games 2022 ឲ្យទទួលបានលទ្ធផលល្អបំផុត៕

បកប្រែដោយ Duy Hoan