ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Wei Fenghe

បន្ទាប់ពីស្ដាប់អំពីលទ្ធផលនៃការសិក្សារបស់គ្រូបង្រៀននិងសិស្សនៃសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung លោករដ្ឋមន្រ្តី Wei Fenghe បានអបអរសាទរនិងសម្ដែងនូវសេចក្តីសង្ឃឹមថា សិស្សនៃសាលានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នកកសាងនិងបន្តពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងចិន។  លោករដ្ឋមន្រ្តី Wei Fenghe បញ្ជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិន ជាសកម្មភាពមួយដែលបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយរំពឹងថា ជំនួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានរក្សា និងអភិវឌ្ឍតទៅទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Wei Fenghe អញ្ជើញមកបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung

លោករដ្ឋមន្រ្តី Phan Van Giang រំពឹងថា គ្រូបង្រៀន និងសិស្សនៃសាលាបឋមសិក្សានៅទីរួមស្រុក Ta Lung នឹងខិតខំសិក្សារៀនសូត្រ និងលត់ដំថែមទៀត ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងអ្នកគ្រូជាទីគោរព។ លោករដ្ឋមន្រ្តី Phan Van Giang សង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិននៅឆ្នាំនិមួយៗពិតជាមានអត្ថន័យ និងលក្ខណៈផ្សេងៗក៏ពិតមែន ប៉ុន្តែជំនួបទាំងអស់ឆ្ពោះទៅរកគោលដៅរួម គឺសាមគ្គីភាព មិត្តភាព និងការកសាងខ្សែព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍រួម ព្រមទាំងសម្ដែងនូវគោលបំណងរក្សា និងបើកទូលាយនូវសកម្មភាពជួបប្រាស្រ័យនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរក៏បានជូនអំណោយដល់គ្រូបង្រៀននិងសិស្សនៃសាលាផងដែរ។

ក្នុងក្រខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសានេះដែរ ក្រុមបេសកកម្មនៃនាយកដ្ឋានពេទ្យយោធា របស់អគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជនវៀតណាមបានទៅពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំឥតគិតថ្លៃជូនប្រជាជន ៥,២០០ នាក់នៅតំបន់ព្រំដែនខេត្ត Cao Bang៕

បកប្រែដោយ Thuy Anh