leftcenterrightdel
លោកវរសេនីយ៍ឯក Tran Van Tho មេបញ្ជាការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ១ លើកឡើងនូវផែនការល្បាតដល់អង្គភាពមួយចំនួន

តាមការគ្រោងទុក ការល្បាតរួមគ្នារវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា។ ការល្បាតនឹងឆ្លងកាត់កន្លែងចំនួន ១៣ នៅលើខ្សែបែងចែកឈូងសមុទ្រតុងកឹង ដែលមានប្រវែង ២៥៥.៥ ម៉ាយ។

ក្នុងដំណើរបំពេញភារកិច្ចរបស់ខ្លួន កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរយោបល់ដោយវិទ្យុទាក់ទង; ត្រួតពិនិត្យនិងតាមដានការធ្វើនេសាទរបស់ប្រជានេសាទក្នុងដែនទឹកជាប់នឹងខ្សែបែងចែកឈូងសមុទ្រតុងកឹងនិងផ្សព្វផ្សាយច្បាប់ដល់ប្រជានេសាទ និងហ្វឹកហាត់សង្គ្រោះលើសមុទ្រ៕

បកប្រែដោយ Pham Diep