leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែង​ក្នុង​កិច្ចប្រជុំ​

ថ្លែងមតិនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះលទ្ធផលលេចធ្លោក្នុងការអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ដំណាក់កាល ២០១៦-២០២១។ ទាក់ទិននឹងទិសដៅភារកិច្ចរហូតដល់ឆ្នាំ ២០២៥ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឱ្យបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ក្រោមពាក្យស្លោក “សកម្ម ប្រាកដ បត់បែន និងប្រសិទ្ធភាព”។ តាមនោះ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ត្រូវអនុវត្តឱ្យស៊ីសង្វាក់គ្នា និងគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ។ មានភាពម្ចាស់ការក្នុងការក្តាប់ជាប់ការវិវឌ្ឍនៅលើពិភពលោក និងក្នុងតំបន់ ដើម្បីធ្វើបានល្អការងារសេនាធិការជាយុទ្ធសាស្ត្រលើការទូតការពារជាតិ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ យន្តការ និងវិស័យសហប្រតិបត្តិការដែលមានស្រាប់ជាមួយបណ្តាប្រទេសនានា ហើយក្នុងពេលជាមួយគ្នានេះសិក្សា និងពង្រីកទំនាក់ទំនង និងវិស័យសហប្រតិបត្តិការសមស្រប។ បន្តពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជាមួយប្រទេសជិតខាង  ប្រទេសមហាអំណាច ដៃគូសំខាន់ៗ បណ្តាប្រទេសអាស៊ាន និងមិត្តជាប្រពៃណី លើកកំពស់ការទូតការពារជាតិពហុភាគី មានភាពម្ចាស់ការក្នុងការដាក់ចេញគំនិតផ្តួចផ្តើម និងចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងរចនាសម្ព័ន្ធ និងវេទិកាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ជាពិសេសយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងក្របខ័ណ្ឌអាស៊ាន។ លើកកម្ពស់ការចូលរួមនៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការកសាង និងបំពេញបន្ថែមយន្តការ និងច្រកផ្លូវច្បាប់ បង្កើនការងារផ្សព្វផ្សាយព័ត៌មាន សម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងស្ថានបេសកកម្មការទូតរបស់វៀតណាមនៅក្រៅប្រទេស ក្នុងការអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានប្រគល់ប័ណ្ណសរសើរជូនអង្គភាពចំនួន៧៧ និងបុគ្គលចំនួន ៧៦ រូប ដែលមានស្នាដៃឆ្នើមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការទូតការពារជាតិ ដំណាក់កាល ២០១៦-២០២១ រួមទាំងកាសែតកងទ័ពប្រជាជនផងដែរ៕

បកប្រែដោយ Duy Hoan