leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកវគ្គបង្វឹកបង្ហាត់

វគ្គបង្វឹកបង្ហាត់បានបើកដល់ថ្ងៃទី៦ ខែធ្នូខាងមុខ។ សមាជិកនៃក្រុមវិស្វកម្មនឹងចូលរួមការបង្វឹកបង្ហាត់លើការប្រតិបត្តិការឧបករណ៍ រថ ម៉ាស៊ីនសម្រាប់វិស្វកម្ម ការអនុវត្តភារកិច្ចដូចជា សាងសង់ផ្លូវបណ្តោះអាសន្ន ផ្លូវរត់យន្តហោះបណ្តោះអាសន្ន  ការសាងសង់រចនាសម្ព័ន្ធការពារ ដោះស្រាយបញ្ហាកើតឡើង ដូចជា គ្រោះថ្នាក់ការងារ ថែរក្សាសុខភាព ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ ការការពារទ្រព្យសម្បត្តិ ការការពារជនស៊ីវិល ស្ត្រី និងកុមារ។ល។ វគ្គបង្វឹកបង្ហាត់ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលទ្ធភាពគ្រប់គ្រង សម្របសម្រួល បញ្ជា គ្រប់គ្រង និងជំនាញរបស់ក្រុមវិស្វកម្មលេខ១ មុនពេលទៅបំពេញភារកិច្ចនៅស្ថានបេសកកម្ម UNISFA៕

បកប្រែដោយ Thuy Anh