អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការជម្នះឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ដោយអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមស្មារតីនៃលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៧ (ខែវិច្ឆិកា ឆ្នាំ២០១៩) ក្នងវិស័យជាច្រើនដូចជា៖ ការរក្សាសកម្មភាពផ្លាស់ប្តូរ (ទាំងតាមប្រព័ន្ធវីដេអូផង   ទាំងជួបជុំគ្នាដោយផ្ទាល់ផង) ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធា ការបង្កើនសមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ និងការសម្របសម្រួលយ៉ាងសកម្មភាពនៅវេទិកាពហុភាគី ជាពិសេសយន្តការ និងវេទិកានានាដែលដឹកនាំដោយអាស៊ាន ដូចជា ADMM+, ARF។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និង​លោកអនុរដ្ឋមន្ត្រី Tsuchimichi Akihiro(រូប​ថត៖ AP)

លោកអនុរដ្ឋមន្ត្រី Tsuchimichi Akihiro បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញយ៉ាងសកម្មនូវ​ការអនុវត្តខ្លឹមសារសហប្រតិបត្តិការថ្មីមួយចំនួនដូចជា៖ ជប៉ុននឹង​ជួយ​គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់​បណ្តាកងកម្លាំងរបស់​វៀតណាមដែល​ចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ​; រៀបចំផែនការអនុវត្តឲ្យ​បាន​​ជាក់លាក់នូវ​អនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារជាតិនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា និងអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអ៊ីនធឺណិត ហើយទន្ទឹមនឹងនោះសិក្សា និងបង្កើតសេចក្តីព្រាងសម្រាប់ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការថ្មីមួយចំនួនទៀត ជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរលើការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ កិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពសម្រាប់កងកម្លាំងអនុវត្តច្បាប់នៅសមុទ្ររបស់វៀតណាម ហើយស្នើវៀតណាមគាំទ្រជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ដែលជួយគាំទ្រវៀតណាមក្នុងការដាក់​ពង្រាយកងកម្លាំងចូលរួមសកម្មភាពរក្សាសន្តិភាព​ទៅកាន់ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានស្នើឱ្យក្រសួងការពារជាតិជប៉ុនបន្តពិចារណា និងជួយគាំទ្រក្នុងការជម្នះផលវិបាកនៃគ្រាប់បែក គ្រាប់មីន ជាតិផ្ទុះ ការសម្អាតឌីអុកស៊ីតដែលបន្សល់ទុកក្រោយសង្គ្រាមនៅវៀតណាម។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien អះអាងថា ក្រសួងការពារប្រទេស​​វៀតណាមនឹង​គាំទ្រជប៉ុនចូលរួមយ៉ាងសកម្មក្នុងយន្តការកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគីដែលអាស៊ានដើរតួជាមជ្ឈភាព ដោយឈរលើមូលដ្ឋានឯកភាពរបស់អាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​ក្នុងតំបន់ និងលើពិភពលោក។

បន្ទាប់ពីកិច្ចសន្ទនា លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និងលោកអនុរដ្ឋមន្ត្រី Tsuchimichi Akihiro បានអញ្ជើញជាសហអធិបតីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា និងអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខអ៊ីនធឺណិត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien និងគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនាកិច្ចការងារនៅរោងចក្រផលិតនាវា JMU/Japan និងបានទទួលជួយថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) និងប្រធានកិត្តិយសមូលនិធិសន្តិភាព Sasakawa៕

បកប្រែដោយ Thanh Cong