leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ទទួលជួបឯកអគ្គរាជទូត Nikorndej Balankura

អបអរសាទរលោក Nikorndej Balankura ដែលបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម លោករដ្ឋមន្ត្រី Phan Van Giang ជឿជាក់ថា  លោកឯកអគ្គរាជទូតនឹងទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន រួមចំណែកលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងនិងបណ្តាប្រទេសអាស៊ាន រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃផងដែរ។ លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលថៃក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ហើយវាយតម្លៃខ្ពស់ចំពោះតួនាទី កិត្យានុភាព និងការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសថៃចំពោះបញ្ហាក្នុងតំបន់។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរាជទូត Nikorndej Balankura

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Nikorndej Balankura បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលដល់អនុព័ន្ធការពារជាតិថៃបំពេញល្អភារកិច្ចរបស់ខ្លួន។ លោកឯកអគ្គរាជទូត Nikorndej Balankura បានបញ្ជាក់ថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។ ក្នុងឱកាសនេះ លោកឯកអគ្គរាជទូត Nikorndej Balankura បានអបអរសាទរវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan