លោកឧត្ដមសេនីយ៍ត្រី Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម និងលោក Hugh Jeffrey ប្រធាននាយកដ្ឋានគោលនយោបាយអន្តរជាតិនៃក្រសួងការពារជាតិអូស្ត្រាលីអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយវៀតណាមនិងអូស្ត្រាលីបានពិភាក្សានិងវាយតម្លៃអំពីបញ្ហាការពារជាតិ សន្តិសុខអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម បញ្ហាបម្រើសម្រាប់ការងារស្រាវជ្រាវនិងការធ្វើសេនាធិការយុទ្ធជនរបស់ភាគីទាំងពីរ។ លោកឧត្ដមសេនីយ៍ត្រី Vu Cuong Quyet វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ ហើយបញ្ជាក់ថា នេះជាយន្តការសហប្រតិបត្តិការសំខាន់រវាងបណ្ដាស្ថាប័នស្រាវជ្រាវយុទ្ធសាស្រ្តដើម្បីចូលរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរវៀតណាម-អូស្ត្រាលី ដើម្បីសន្តិភាព ស្ថិរភាពនៅតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh