តំណាងក្រសួងការពារប្រទេសវៀតណាម អនុពន្ធយោធាវៀតណាមប្រចាំមីយ៉ាន់ម៉ា បានទទួលនិមិត្តសញ្ញា ACAMM ពីមីយ៉ាន់ម៉ា នៅក្នុងពិធីប្រគល់ដែលរៀបចំតាមប្រព័ន្ធវីដេអូនាថ្ងៃត្រង់ ថ្ងៃទី១២ ខែវិច្ឆិកា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ក្នុងពិធីប្រគល់ទទួល

ថ្លែងក្នុងពិធីប្រគល់ទទួល លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអបអរសាទរចំពោះមីយ៉ាន់ម៉ារៀបចំដោយជោគជ័យនូវកិច្ចប្រជុំ ACAMM-22 និងបំពេញល្អនូវតួនាទីជាប្រធាន ACAMM ឆ្នាំ២០២១។

leftcenterrightdel
ពិធីប្រគល់ទទួលតួនាទីជាប្រធាន ACAMM-23 ត្រូវបានទទួលតាមប្រព័ន្ធវីដេអូ

លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia សង្កត់ធ្ងន់ថា តាំងពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ACAMM ក្លាយទៅជាវេទិកាប្រចាំឆ្នាំសម្រាប់មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសអាស៊ានជួបជុំគ្នា និងពិភាក្សាអំពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ការទប់ទល់នឹងបញ្ហាប្រឈមទាំងសន្តិសុខមិនប្រពៃណី និងសន្តិសុខប្រពៃណី ជម្រុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងឡាយ។ លោកថ្លែងថា ដោយទទួលបន្តជោគជ័យរបស់កិច្ចប្រជុំ ACAMM នៅពេលកន្លងមក វៀតណាមស្វាគមន៍អស់លោកអ្នកមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងឡាយយកចិត្តទុកដាក់ដូចគ្នា ពង្រឹងសាមគ្គីភាព មិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន៕

បកប្រែដោយ Thuy Anh