នាថ្ងៃទី ២៥ ខែតុលា កិច្ចប្រជុំក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោក Haji Adi Ihram Bin Dato Paduka Haji Mahmud លេខាធិការរងនៃក្រសួងការពារជាតិប្រ៊ុយណេ និងជាប្រធាន ADSOM WG ប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Thanh Van ចូលរួមកិច្ចប្រជុំ

ថ្លែងនៅក្នុងពិធីបើក លោក Haji Adi Ihram Bin Dato Paduka Haji Mahmud បានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងពេញលេញរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំ ADSOM WG ក្នុងឆ្នាំប្រធានអាស៊ាន ២០២១ របស់ប្រទេសប្រ៊ុយណេ បានបង្ហាញពីសាមគ្គីភាព និងកិច្ចសន្យាយូរអង្វែងរបស់ប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅរកជោគជ័យ និងជំហានបន្ទាប់នៃយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)។ ប្រធាន ADSOM WG ប្រ៊ុយណេ សម្តែងនូវក្តីជឿជាក់ថា ឆ្នាំប្រធានអាស៊ាន ២០២១ នឹងទទួលបានជោគជ័យ អាស្រ័យដោយមានការគាំទ្រជាបន្តបន្ទាប់ពីបណ្តាប្រទេសសមាជិកអាស៊ាន។

leftcenterrightdel
កិច្ចប្រជុំ ADSOM WG ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការអនុវត្តលទ្ធផលនៃកិច្ចប្រជុំ ADMM-15 និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី៨។ កិច្ចប្រជុំក៏បានឯកភាពពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ADMM ចង្អៀត ក៏ដូចជាកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយអូស្ត្រាលី និងកូរ៉េខាងត្បូង នាថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខនេះ។

លោកវរសេនីយ៍ឯក Vu Thanh Van បានស្នើថា ចាំបាច់ត្រូវឯកភាពលើរបៀបអនុវត្តបទប្បញ្ញត្តិអ្នកសង្កេតការណ៍នៃក្រុមអ្នកជំនាញ ADMM+ សម្រាប់ដៃគូ ដោយឈរលើមូលដ្ឋាននៃឯកសារគោលគំនិតអំពីទំនាក់ទំនងការទូតរបស់ ADMM ដែលបានអនុម័តក្នុងកិច្ចប្រជុំ ADMM-15 នៅខែមិថុនា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក Vu Thanh Van ក៏បានជូនដំណឹងអំពីសកម្មភាពពហុភាគីដែលវៀតណាមនឹងទទួលរៀបចំនាពេលខាងមុខផងដែរ៕

បកប្រែដោយ Huyen Trang