ក្រុមវិស្វកម្មបានបញ្ចប់ការហ្វឹកហ្វឺនមុនពេលទៅបំពេញបេសកកម្ម ហើយនឹងកំពុង​រៀបចំការហ្វឹកហ្វឺនលើខ្លឹមសារមួយចំនួនដូចជា៖ ការផ្ទេរឧបករណ៍ ការប្រយុទ្ធការពារអង្គភាព ការហ្វឹកហ្វឺនទូទៅ ការផ្លាស់ប្តូរ និងចែករំលែកជំនាញដោយមានការជួយ​គាំទ្រពីបណ្តាប្រទេសជាដៃគូ។ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមទទួលបន្ទុក ហើយនិង​ជួបធ្វើការជាមួយសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងជប៉ុន ដើម្បីស្នើសុំការជួយ​គាំទ្រលើ​ការលើកកំពស់សមត្ថភាពសម្រាប់ក្រុមវិស្វកកម្ម។ រហូតមកទល់បច្ចុប្បន្ននេះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បី​ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការសហប្រជាជាតិមកត្រួតពិនិត្យការងារត្រៀមរៀបចំពោះក្រុមវិស្វកកម្មលេខ១។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះត្រួតពិនិត្យការត្រៀមដាក់ពង្រាយក្រុមវិស្វកម្មលេខ១ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងនៅឯស្ថានបេសកកម្មស៊ូដង់

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធឆាប់សម្រេចគ្រប់ជ្រុងជ្រោយនៃការរៀបចំអំពីក្របខ័ណ្ឌ ចំនួនទ័ព និងបុគ្គលិកសម្រាប់ក្រុមវិស្វកម្មលេខ១ ព្រមទាំងពន្លឿនការទិញ និងទទួលឧបករណ៍សម្រាប់ការហ្វឹកហ្វឺន។

រហូតមកទល់បច្ចុប្បន្ននេះ រាល់ទំនិញដែលទទួលតាមផ្លូវគោក រួមទាំងឧបករណ៍សម្រាប់ក្រុមវិស្វកម្មលេខ១  ត្រូវបានដឹកជញ្ជូនមកដល់ឃ្លាំងហើយ ដោយធានាសុវត្ថិភាពលើគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Duy Hoan