leftcenterrightdel
នាវាចម្បាំង HMS Richmond ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh ចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម

យោងតាមផែនការ លោកស្រីវរសេនីយ៍ឯកកងទ័ពជើងអាកាស Bea Walcot អនុព័ន្ធយោធាអង់គ្លេសប្រចាំវៀតណាម ជំនួសមុខប្រធានក្រុមនាវា HMS Richmond ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa ហើយក្រុមបញ្ជានាវា HMS Richmond ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់លេខ៤ កងទ័ពជើងទឹកវៀតណាម។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំផែនការ និងរៀបចំការធ្វើលំហាត់រួមគ្នាស្តីពីការធ្វើដំណើរនាវាបញ្ជៀសការបុកគ្នានៅសមុទ្រ (PASSEX) ជាមួយនាវាកងទ័ពជើងទឹកវៀតណាម។

leftcenterrightdel
តំណាងបញ្ជាការដ្ឋានតំបន់លេខ៤ កងទ័ពជើងទឹកវៀតណាម ទទួលអំណោយពីអនុព័ន្ធយោធាអង់គ្លេសប្រចាំវៀតណាម

នៅក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS Richmond មកកាន់កំពង់ផែអន្តរជាតិ Cam Ranh បានបន្តរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang