នេះជាសកម្មភាពសំដៅត្រៀមរៀបចំសម្រាប់កិច្ចសន្ទនាគោលនយោបាយស្ដីពីការការពារជាតិវៀតណាម-ឥណ្ឌូនេស៊ី លើកទី២ គ្រោងប្រព្រឹត្តទៅនាខែតុលាខាងមុខនេះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Thanh Van អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃថា បន្ទាប់ពីកិច្ចប្រជុំចំនួន៣ ក្រុមធ្វើការរួមបានបង្ហាញប្រសិទ្ធភាពក្នុងការចូលរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ យោធាឲ្យកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ភាគីទាំងពីរបានឯកភាពដាក់សំណើជូនថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរគណៈប្រតិភូ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ ដើម្បីជម្រុញការផ្លាស់ប្ដូរ ការចែករំលែកយោបល់ កសាងទំនុកទុកចិត្ត ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគី ហើយស្រាវជ្រាវអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី៕

បកប្រែដោយ Thuy Anh