leftcenterrightdel
លោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស

ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថា តាម​រយៈការ​រៀប​ចំចំនួន​​ ៨​​ ដង នា​ពេល​​កន្លងមកនេះ យន្តការក្រុមការងារចម្រុះកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ​ ជាពិសេសលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការរក្សាយន្តការកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល និងការពិគ្រោះយោបល់គ្នាលើបញ្ហាពហុភាគី។

leftcenterrightdel
ទិដ្ឋភាព​នៃកិច្ចប្រជុំ​

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នាថានឹងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរឲ្យបន្តយកចិត្តទុកដាក់ដឹកនាំការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ដើម្បីជំរុញការផ្លាស់ប្តូរ និងចែករំលែកទស្សនៈ បង្កើតការជឿទុកចិត្ត លើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនានា លើកកម្ពស់កិច្ចសហប្រតិបត្តិការពេទ្យយោធា ជាពិសេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត រួមទាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ផង បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគី។ ភាគីទាំងពីរក៏បានឯកភាពគ្នាថានឹងរៀបចំសកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរី លើកទី ១២ នាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan