leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Van Kha អញ្ជើញចូលរួមកិច្ចប្រជុំ 

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Airbull Suttiwan បានសង្កត់ធ្ងន់លើប្រធានបទ​ “លើកកម្ពស់លទ្ធភាព និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មី” របស់ AACC-18 ដែលបានលើកឡើងក្នុងបរិបទដែលតំបន់​អាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងពីជំងឺរាតត្បាតកូវីដ ១៩ និងគ្រោះធម្មជាតិ រួមទាំងការវាយប្រហារតាមអុីនធឺណិត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Vu Van Kha បានលើកសំណើនូវការពង្រឹងកម្លាំងរួមនៃកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាតនិងបញ្ហាប្រឈមថ្មីអំពីសន្តិសុខនៅក្នុងតំបន់ ដោយ​ឈរលើស្មារតីរួបរួមគ្នានិងកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ កងកម្លាំងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ានគួរតែអនុវត្តយន្តការពិគ្រោះយោបល់ជាប្រចាំដើម្បីអនុវត្ដខ្លឹមសារកិច្ចសហប្រតិបត្តិការបានប្រសិទ្ធភាពដូចជា ជំនួយមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត; ការចែករំលែកបទពិសោធន៍លើវិស័យដែលប្រទេសនីមួយៗមានប្រៀបខ្លាំង ...

កងទ័ពការពារអាកាស-កងទ័ពជើងអាកាសវៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានក្នុងវិស័យផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង ការអប់រំនិងបណ្ដុះបណ្ដាល ការចែករំលែកជំនាញអំពីការហោះហើរប្រកបដោយសុវត្ថិភាព ផ្នែកវេជ្ជសាស្ដ្រក្នុងកងទ័ពជើងអាកាស និងការសង្គ្រោះតាមជើងអាកាសជាដើម៕

បកប្រែដោយ Pham Diep