មកទល់បច្ចុប្បន្ននេះ គ្រូបង្វឹកបង្ហាត់ កីឡាករ និងផ្នែកធានារ៉ាប់រងទាំងអស់នៃក្រុមគីមីសាស្ត្រ ដែលចូលរួមការប្រកួត “បរិស្ថានប្រកបដោយសុវត្ថិភាព” សុទ្ធតែមានស្មារតីទំនួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបង្វឹកបង្ហាត់ ហើយត្រៀមខ្លួនជាស្រេចចេញដំណើរទៅចូលរួមការប្រកួត។ ការបង្វឹកបង្ហាត់សម្រេចបានលទ្ធផលដ៏ល្អ ជាពិសេសកីឡាករទាំងឡាយបានក្តាប់ជាប់បច្ចេកទេសនៃការជំនះឧបសគ្គរបស់យានយន្ត និងជំនាញបើកបរក៏ល្អជាងឆ្នាំមុនៗ។

leftcenterrightdel
ពិធីជូនដំណើរក្រុមគីមីសាស្ត្រទៅចូលរួម Army Games ឆ្នាំ២០២១

តាមផែនការ នៅថ្ងៃទី ២៣ ខែកក្កដា ក្រុមគីមីសាស្ត្រនឹងឡើងយន្តហោះដើម្បីទៅកាន់សហព័ន្ធរុស្ស៊ី បន្ទាប់មកនៅថ្ងៃទី ២៧ ខែកក្កដា ក្រុមនេះនឹងទៅតំបន់ Shinjang ប្រទេសចិនដើម្បីប្រកួតនៅទីនេះ៕

បកប្រែដោយ Huyen Trang