នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Pranay Verma ដែលបានយកចិត្តទុកដាក់ និងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម-ឥណ្ឌា និយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកឥណ្ឌាជាមិត្តស្មោះត្រង់ និងមានទំនុកចិត្ត ព្រមទាំងគាំទ្រគោលនយោបាយ “សកម្មភាពឆ្ពោះទៅរកទិសខាងកើត” របស់ឥណ្ឌា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោកឯកអគ្គរដ្ឋទូតឥណ្ឌា Pranay Verma កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០

លោកឯកអគ្គរដ្ឋទូត Pranay Verma បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានពីលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ ឥណ្ឌា - វៀតណាម រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលកន្លងមក ទោះបីរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយក៏ភាគីទាំងពីរនៅតែជំរុញ និងអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការការពារជាតិ ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ភាគីទាំងពីរបន្តរក្សាយន្តការសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ជំរុញការអនុវត្តកញ្ចប់ជំនួយ ឥណទាន និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ល៕

បកប្រែដោយ Huyen Trang