លោកឧត្ដមសេនីយ៍ត្រី សាស្រ្តាចារ្យរង បណ្ឌិត Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិ និងលោកឧត្តមសេនីយ៍ទោ បណ្ឌិត V.K Ahluwalia នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវសង្រ្គាមលើដីគោកឥណ្ឌា បានអញ្ជើញជាអធីបតីក្នុងសិក្ខាសាលា។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Vu Cuong Quyet

នៅក្នុងសិក្ខាសាលា ភាគីទាំងពីរបានចែករំលែកទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងមានប្រសិទ្ធភាពក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា នៅពេលកន្លងមក។ ភាគីទាំងពីរក៏ពិភាក្សាអំពីគោលការណ៍ និងវិធានការដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតនៅពេលខាងមុខ និងសង្កត់ធ្ងន់លើសកម្មភាពជាក់ស្ដែង ដែលវៀតណាមនិងឥណ្ឌាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទនៃជំងឺរាតត្បាត Covid-19។

លោកឧត្ដមសេនីយ៍ត្រី Vu Cuong Quyet បានឲ្យដឹងថា នៅពេលកន្លងមក ទោះបីតំបន់និងអន្តរជាតិរងផលប៉ះពាល់ជាច្រើននៃរោគរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែអភិវឌ្ឍដោយឥតឈប់ឈរលើវិស័យជាច្រើនដដែល។ ក្នុងនោះ វិស័យការពារជាតិ-សន្តិសុខ គឺជាសសរស្ដម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា។ សិក្ខាសាលាជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីបញ្ហាជាក់ស្ដែង ឆ្លើយតបគោលការណ៍ និងវិធានការដើម្បីជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ទោ V.K Ahluwalia វាយតម្លៃខ្ពស់ចំពោះគោលការណ៍ និងដំណោះស្រាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងជំងឺ Covid-19 រួមទាំងការរួមវិភាគទានរបស់កងទ័ពប្រជាជនវៀតណាម។ លោកជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍដោយឥតឈប់ឈរ៕

បកប្រែដោយ Thuy Anh