leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ

ថ្លែងនៅកិច្ចប្រជុំ លោកវរសេនីយ៍ឯក Dam Xuan Tuan សង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរបន្តអភិវឌ្ឍ និងទទួលបានលទ្ធផលល្អនៅពេលកន្លងមក។ ទោះបីរងផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែ ភាគីទាំងពីរបានរៀបចំសកម្មភាពសហប្រតិបត្តិការ និងជំនួបប្រាស្រ័យប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងល្អប្រសើររវាងភាគីទាំងពីរ។

លោកវរសេនីយ៍ឯក Choong Hern ក៏បានសម្ដែងនូវក្តីសប្បាយរីករាយដោយទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរត្រូវបានរក្សានិងពង្រីកក្នុងបរិបទនៃជំងឺ Covid-19។

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខនាវាចរណ៍ក្នុងតំបន់នៅឆ្នាំ២០២០ វាយមតម្លៃការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបន្ទាប់ពីកិច្ចប្រជុំលើកទី៧ នៃក្រុមការងារកងទ័ពជើងទឹកវៀតណាម-សិង្ហបុរី (នាខែឧសភា ឆ្នាំ២០១៩) និងពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh