leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Thai Van Minh ថ្លែង​ក្នុង​កិច្ចប្រជុំ​

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Thai Van Minh  បានផ្លាស់ប្តូរព័ត៌មានមួយចំនួនអំពីការងារត្រៀមរៀបចំរបស់ក្រសួងការពារប្រទេសវៀតណាមដើម្បីអាចរៀបចំវិញ្ញាសាប្រកួតពីរគឺ “បាញ់ស៊ីប” និង “តំបន់គ្រោះថ្នាក់” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ​ឆ្នាំ២០២១។  លោកឧត្តមសេនីយ៍ត្រី Thai Van Minh  អះអាងថា ពេលវេលានិងការងាររៀបចំសម្រាប់វិញ្ញាសាទាំងពីរពោលខាងលើនឹងត្រូវបានអនុវត្តតាមបទបញ្ញត្តិនៃការប្រកួតកីឡាយោធា ដោយឈរលើមូលដ្ឋានដែល​សមស្របនឹងស្ថានភាពជាក់ស្តែង។ ហើយ​មាន​សកម្មភាពវប្បធម៌សិល្បៈ និងការប្រកួតកីឡាជាច្រើនដែលគ្រោងនឹងធ្វើឡើងនៅខាងក្រៅនៃ​ការប្រកួតកីឡាយោធាអន្តរជាតិ​នេះដែរ ដូចជា៖ ការតាំងពិព័រណ៍វប្បធម៌នៅឯផ្ទះមិត្តភាព ការសម្តែងសិល្បៈ ការលេងល្បែងប្រជាប្រិយ និងការប្រកួតកីឡាមួយចំនួន។ ការចូលរួម Army Games 2021 និងការត្រៀមរៀបចំសព្វគ្រប់បែបយ៉ាងដើម្បីរៀបចំដោយជោគជ័យនូវវិញ្ញាសាទាំងពីរពោលខាងលើបានបន្តអះអាងអំពីការប្តេជ្ញាចិត្ត កិត្យានុភាព និងជោគជ័យរបស់វៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកក្នុងការអនុវត្ត “គោលដៅពីរ” នៅក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ។

leftcenterrightdel
ប្រ​តិភូ​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រជុំ​

យោងតាមព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី ឲ្យដឹងថា ការប្រកួតកីឡាយោធាអន្តរជាតិ​ឆ្នាំ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា ខាងមុខ។ ការប្រកួតកីឡានេះមានក្រុមចំនួន ២៧៧ មកពីប្រទេសនិងតំបន់ដែនដីចំនួន​ ៤១ ដោយចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៣៤៕

បកប្រែដោយ Duy Hoan